ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០ មីនា ២០១៦ នេះ គណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារថែទាំជាលក្ខណៈខួប ផ្លូវក្រាលក្រួសក្រហម ចំនួន ០៣ ខ្សែ ប្រវែងសរុប ១៣.០២០ម ទទឹងខ្នងលើ ៥ម ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងសង្កាត់ពញាពន់ សង្កាត់ស្នោរ ខ័ណ្ឌព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕