ឯកឧត្តម ខូ​យ សុខា​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ លើក​ទី​៩ អាណត្តិ​ទី​២

10-March-2016 | ដោយ មែន កំសត់


​ពោធិ៍សាត់​៖  ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦ នៅ​សាលាខេត្ត​ពោធិ៍សាត់ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ លើក​ទី​៩ អាណត្តិ​ទី​២ ដែល​ពិធី​នេះ​ស្ថិតក្រោម អធិបតីភាព​ឯកឧត្តម ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់​។​

​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តពោធិ៍សាត់ និង​លោក​អភិបាលរង​ខេត្ត ប្រធាន​អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត   ។​

​អង្គប្រជុំ ដំណើរការ​តាមរបៀប​វារ​: ចំនួន​៤ រួមមាន​៖​ទី​១ អង្គ​ប្រជុំបាន​ពិនិត្យ និង​អនុ​ម​ត័​សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ ឆ្នាំ​ទី​២ ក្រុមប្រឹក្សា​ខេត្ត ។ ទី​២  អនុ​ម​ត័​សេចក្តីព្រាង​របាយការណ៍ ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​រដ្ឋបាលខេត្ត ។ ទី​៣ របាយ​ការ​ណ៏ គណកម្មាធិការ​នានារ​បស់​ក្រុមប្រឹក្សា​ខេត្ត  និង​ទី​៤ ពិភាក្សា​បញ្ហា​ផ្សេងៗ ផងដែរ​។​

​មានមតិ​សំណេះសំណាល​បូកសរុប​អង្គប្រជុំ   ឯកឧត្តម ខូ​យ សុខា បាន​សម្តែង​នូវ​ក្តី​កោតសរសើរ​ជូន​ចំពោះ​លោក​អភិបាល និង​លោក​អភិបាលរង​ខេត្ត​និង​លោក​មេបញ្ជាការ​កងកំលាំង​ប្រដាប់អាវុធ​ទាំងបី លោក​ប្រធាន​មន្ទីរ​នានា ជុំវិញ​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រកបដោយ ភាព​ទទួលខុសត្រូវ​ខ្ពស់ លើ​ការងារ​ដឹកនាំ ដែល​ធ្វើ​ឲ្យ​ខេត្តពោធិ៍សាត់ រំលេច​ទៅដោយ គំនូស​ផ្លូវ​ចរាចរណ៍ ក្នុងន័យ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏​និង សួនច្បារ​ដ៏​ស្រស់បំព្រង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង អន្តរជាតិ និង ទេសចរ​ណ៏​កាន់តែច្រើន​ចូលមក​ទស្សនា​នៅលើ​ទឹកដី​នៃ​ខេត្តពោធិ៍សាត់​ក្នុងការ​ចូលរួម​ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ និង​សេវា​ល្អ ដែល​កន្លងមក ក្រសួងទេសចរណ៍ បាន​វាយតម្លៃ​ទូទាំងប្រទេស បាន​ជាប់ ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​បណ្តា​ខេត្ត​ក្រុង​ទាំង ២៥ ។​

​នៅក្នុង​រដូវប្រាំង​នេះ​ពិនិត្យ​មើលឃើញថា តាម​ប្រឡាយ​តំណាក់​អំពិល បាន​ចែកចាយ​ទឹក​រហូត​ទៅដល់ ស្ទឹង​ស្វាយដូនកែវ មានទឹក​គ្រប់គ្រាន់​ដែលជា​អំណោយផល សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាកាន អាច​ដំណើរការ ក្នុងការ​ធ្វើស្រែ​ប្រាំង​បាន​ជិត​មួយ​ម៉ឺន​ហិកតា ។​​ឯកឧត្តម​ក៏បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ឃុំ ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះថា ការបោះឆ្នោត សកល​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាន់តែ​ខិតជិត​ណាស់​មកហើយ ។​

​ក្រោយពី​កិច្ចប្រជុំ ឯកឧត្តម  ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អភិបាលខេត្ត​ពោធិ៍សាត់ រួមជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ចុះសួរសុខទុក្ខ លោកជំទាវ ហួន សារ៉ាន់ ដែលមាន​ជម្ងឺ​ទន់​ដៃជើង​ដើរ​មិន​រួច កំពុង​សម្រាក​ជម្ងឺ​នៅឯ​ផ្ទះ​ដែល​បង្ហាញ​បាន​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក​នូវ​គ្រា​មាន​អាសន្ន ដើម្បី​ការ​បន្ធូ​ស្រាល ឲ្យ​លោកជំទាវ​ឆាប់​ជាសះស្បើយ​ពី​ជម្ងឺ ។ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា រួមជាមួយ ឯកឧត្តម អភិបាល ខេត្ត​ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា មួយចំនួន​ជូន​លោកជំទាវ ហួន សារ៉ាន់ ៕

ចំនួនអ្នកទស្សនា

    20225997

  • ថ្ងៃនេះ8051
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27521
  • ខែនេះ15331
  • ឆ្នាំនេះ998551
  • សរុប20225997