ខេត្តព្រៃវែង ការប្រើប្រាស់​សេវា អគ្គិសនី នឹង​ប​ញ្ជុះ​តម្លៃ​

11-March-2016 | ដោយ មែន កំសត់


​ព្រៃ​វែង ៖ យោងតាម​កា​ប្រកាស​របស់លោក ម៉ន​នី បណ្ឌិត  អភិបាល ស្រុក​ស៊ីធរ​កណ្ដាល នៅ​ថ្ងៃទី​១០​ខែមីនា ឆ្នាំ​២០១៦ លោក​បានប្រកាសថា​៖  ដំណឹង​ល្អ​សម្រាប់​បង ប្អូន ប្រជាជន​ដែល​រស់នៅ​ក្នុងស្រុក​ស៊ីធរ​កណ្តាល​ ចាប់ពី​ខែមីនា ឆ្នាំ ២០១៦ នេះ​តទៅ ការប្រើ​អគ្គីសនី ក្រោម​១០ គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ គឺ​តម្លៃ​ត្រឹមតែ​៤៨០៛ ក្នុង​១​គីឡូវ៉ាត់ម៉ោង បើ​ប្រើ​លើសពី​១០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ គឺ​តម្លៃ ៨០០៛​ក្នុង​១​គីឡូវ៉ាត់ម៉ោង នេះ​ជាស​មិ​ទ្ឋ​ផល​ថ្មី​មួយទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជួយ​សំរួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទាំង​១៧​ដោយ​ក្នុងនោះ​មាន ស្រុក​ស៊ីធរ​កណ្ដាល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20226047

  • ថ្ងៃនេះ8101
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27571
  • ខែនេះ15381
  • ឆ្នាំនេះ998601
  • សរុប20226047