ភ្នំពេញ៖ នៅវេលាម៉ោង ១១និង១១នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ កម្លាំងបង្ក្រាប បទល្មើសខណ្ឌដូនពេញ ដឹកនាំដោយ លោកចាន់ បណ្ឌិត នាយករងរដ្ឋបាល ខណ្ឌដូពេញ ដឹកនាំកម្លាំង ចុះត្រួតពិនិត្យទីតាំងហ្គេម បានជួបប្រទះ ក្រុមជួញដូរនិងជក់ថ្នាំញៀនចំនួនពីរនាក់ ប្រុស ២នាក់ ស្រី ១នាក់ នៅលើផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដកហូតបានថ្នាំប្រភេទ ម៉ាទឹកកក ចំនួន ១៥កញ្ចប់តូច និងបានបញ្ជូនជនពាក់ព័ន្ធ មកប៉ុស្តិ៍នគរបាល រដ្ឋបាល ចតុមុខ ដើម្បីចាត់វិធានការបន្ត ៕