លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​កិច្ចសន្យា​សម្បទាន​ស្តីពី​ការវិនិយោគ​

11-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖  យោងតាម ​ប្រសាសន៍​របស់  ឯកឧត្តម  ប៉ា​​  ​សុជាតិ​វង្ស   អភិបាល​​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា ឆ្នាំ​២០១៦  ថា​៖  រដ្ឋបាល ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​កិច្ចសន្យា​សម្បទាន​ស្តីពី​ការវិនិយោគ ថែទាំ ស្តារ និង​អភិវឌ្ឍ​ន៏​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បំភ្លឺ​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ពីមុន​ប្រើប្រាស​អំពូល​ភ្លើង​ប្រភេទ SODIUM ដែលជា បច្ចេកវិទ្យា​ប្រើប្រាស់​ថាមពល​ច្រើន ហើយ​ផ្លាស់​មកប្រើប្រាស់​អំពូល​ភ្លើង​ប្រភេទ LED ដែល​ប្រើប្រាស់​ថាមពល​តិច ហើយ​អាច​សន្សំសំចៃ​ភ្លើង​បាន​ច្រើនជាង​មុន ជាពិសេស​ការចំណាយ​ក៏​អស់​តិចជាង​មុន​ដល់​ទៅ​២៥ ភាគរយ​។ ជាមួយគ្នា​ផងដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​ជម្រុញ​ឲ្យ​គំរោង​នេះ​ឆាប់​បានចេញ​ជា​រូបរាង​ឡើងជា​ស្ថាពរ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ ខាងមុខនេះ​៕

ចំនួនអ្នកទស្សនា

    20225987

  • ថ្ងៃនេះ8041
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27511
  • ខែនេះ15321
  • ឆ្នាំនេះ998541
  • សរុប20225987