លោក អ៊ុក សំណាងចុះ​ជូ​ប ប្រជាពលរដ្ឋ ដាំ​ដំណាំ​អំពៅ ស្ករ នៅ ស្រុក​ស្វាយ​អ​ន្ទ​រ

11-March-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ នៅ​ព្រឹក ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់​និង​នេសាទ ខេត្តព្រៃវែង បាន​ចុះ​ជូ​ប ប្រជាពលរដ្ឋ ដាំ​ដំណាំ​អ​ពៅ ស្ករ នៅ ភូមិ ធ្ន​ង និង​ភូមិ ជាខ្លាំង ឃុំ​ជា ខ្លាំង ស្រុក​ស្វាយ​អ​ន្ទ​រ  ខេត្តព្រៃវែង​។​

​កិច្ច​ជួប​សំណេះសំណាល​នេះ មានការ​ចូលរួម​ពី លោក មេឃុំ ជា​ខ្លាង ក្រុមប្រឹក្សាឃុំ លោក​ប្រធានការិយាល័យ កសិកម្ម​ស្រុក  មេភូមិ និង ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

​នាឱកាស​នោះ លោក អ៊ុក សំណាង បាន​មានប្រសាសន៍​លើកឡើងថា ៖  ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​ជួប​សំណេះសំណាល និង​ពិភាក្សា ពី​បទដ្ឋាន​បច្ចេកទេស កែលំអ លើ​ការងារ ដាំ​ដំណាំ​អំពៅ អោយ​កាន់តែ​ប្រសើរឡើង​ហើយ ក្នុងនោះ​ប្រជាពលរដ្ឋ លោក​ក៏បាន ចូលរួម ពិភាក្សា​ផ្លាស់ប្ដូរ បទពិសោធន៍​យ៉ាង​សប្បាយរីករាយ ស្និទ្ធស្នាល កក់ក្តៅ​ក្រៃលែង  ព្រមទាំង​បានទទួល​យក សំណូមពរ ក៏ដូចជា​ក្តីបារម្ភ នានា​របស់​ប្រជាពលរដ្ឋ ។​

​នាឱកាស​នោះដែរ លោក​អ៊ុក​សំណាង បាន​ថ្លែង​នូវ​អំណ​គុណ​ចំពោះ ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម​រុ ក្ខា​ប្រមាញ់ និង​នេសាទ​ព្រមទាំង  ឯកឧត្តម អភិបាលខេត្ត ព្រៃវែង ដែល​តែង តែ​យកចិត្តទុកដាក់​ណែនាំ ដល់ អង្គភាព​ជំនាញ​ដើម្បី​ចុះ ជូ​យ ប្រឹក្សា​យោបល់ បច្ចេកទេស និង សំណូមពរ​នានា ក្នុង​ការដាំដុះ ដំណាំ ជាមួយ​ប្រជាកសិករ​ជាប្រចាំ ៕

ចំនួនអ្នកទស្សនា

    20225917

  • ថ្ងៃនេះ7971
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27441
  • ខែនេះ15251
  • ឆ្នាំនេះ998471
  • សរុប20225917