ភ្នំពេញ៖ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះវាស់ វែងបាញ់ថ្នាំកំណត់អ័ក្សផ្លូវលេខ១០០៧ (ចាប់ពីកំណត់ផ្លូវលេខ១៩៨៦ ដល់ផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុងឬទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួសជុលស្ថាបនាពង្រីកទំហំផ្លូវទទឹង ១២ម (គម្រោងផ្លូវ ២០ម) មានប្រវែងប្រមាណ ១,១២០ម ៕