លោក លី សា​វេត ​បើក​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែន​អនុវត្ត​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ

11-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន បើក​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែន​អនុវត្ត​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​អនាម័យ​សាធារណៈ​តាម​ដងផ្លូវ វិថី​សំខាន់ៗ​បន្តទៀត ក្រោម​អធិបតីភាព លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​

​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម ​លោក ​ចៅសង្កាត់​ទាំង​០៤ និង​លោក​-​លោក ស្រី​មេភូមិ និង​ អនុ​ភូមិ​ពាក់ព័ន្ធ​សរុប​សមាជិក ​អង្គប្រជុំ​ចំនួន ២៥​នាក់ ។​

 ក្នុងឱកាស​ទិវា​ដ៏​សែន​កក់ក្ដៅ នេះ លោក លី សា​វេត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​បាន​មានមតិ​លើកឡើង​ដែរ​ថា​៖ ការអនុវត្តន៍​ផែនការ​នេះ   គឺ​ចង់បង្ហាញ​អោយ​បងប្អូន​ដឹង​បរិស្ថាន​ពុំមែន​ជា​កម្មសិទ្ធិ​របស់​នរណា ម្នាក់​ឡើយ តែ​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​ក្នុងការ​ចូលរួមចំណែក​ថែរក្សា បរិស្ថាន ដូចជា ទុកដាក​សំរាម​អោយបាន​ត្រឹមត្រូវ កុំ​បោះចោល​ពាសវាល ត្រូវ​ចង​សំរាម​ដាក់​ក្នុង​ថង់​ចោល​ក្នុង​ធុងសំរាម សម័យនេះ​ហើយ​គួរ​នាំគ្នា​ចាប់អារម្មណ៍​ពី​បរិស្ថាន​អោយបាន​គ្រប់ៗ​គ្នា បរិស្ថាន​ស្អាត​‬ ‪​ទីក្រុង​ស្អាត​‬ ‪​សេវា​ល្អ​‬ ‪​ទេសចរណ៍​ជោគជ័យ​‬​នាំមក​នូវ​សុខមាលភាព​មិនមាន​ជម្ងឺឆ្លង ៕ -

ចំនួនអ្នកទស្សនា

    20225797

  • ថ្ងៃនេះ7851
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27321
  • ខែនេះ15131
  • ឆ្នាំនេះ998351
  • សរុប20225797