ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញ ចូលរួម ពិធីបើកការដ្ឋាន​សាងសង់​ភូមិ​គំរូ ជូន​គ្រូ​សារ​ក្រីក្រ​

11-March-2016 | ដោយ មែន កំសត់


​កណ្ដាល ៖  នៅ​ព្រឹក ថ្ងៃទី​១១ ខែមីនា​ឆ្នាំ​២០១៦​ពិធីបើកការដ្ឋាន​សាងសង់​ភូមិ​គំរូ ជូន​គ្រូ​សារ​ក្រីក្រ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ានិត តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅ ភូមិ ព្រែក​ថ្មី ឃុំ ជ័យ​ធំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

 ពិធីបើកការដ្ឋាន​នេះ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី អាជ្ញាធរខេត្ត  លោក អភិបាលស្រុក កងកម្លាំង នគរបាល អាវុធហត្ថ   ក្រុមប្រឹក្សា​ស្រុក  គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក ក្រុមប្រឹក្សាឃុំ យុវជន​ឃុំ មេភូមិ​និង ប្រជាពលរដ្ឋ ជាច្រើន នាក់​ផងដែរ​។​
​ 

​នាឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានិត បាន​មានមតិ សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ និង​អ្នកចូលរួម​ប្រកបដោយ​ភាព​រីករាយ  កក់ក្តៅ និង ស្និទ្ធស្នាល​ជាទីបំផុត ហើយ​ការចូលរួម​អបអរសាទរ ពិធីបើកការដ្ឋាន​សាងសង់​ភូមិ​គំរូ ជូន​គ្រូ​សារ​ក្រីក្រ ថ្ងៃនេះ​ពិតជា​បង្ហាញ​ពី​ការរួបរួម របស់​ប្រជា​ជាតិខ្មែរ​យើង​យ៉ាងពិត​ប្រាកដ ដែល មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់ ចូលរួម​យ៉ាងច្រើន​កុះករ ប្រកបដោយ  សប្បាយរីករាយ ក្រៃលែង​នា​ថ្ងៃនេះ​ដោយសារ​យើង​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ   របស់​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ៕​
​   

ចំនួនអ្នកទស្សនា

    20225647

  • ថ្ងៃនេះ7701
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27171
  • ខែនេះ14981
  • ឆ្នាំនេះ998201
  • សរុប20225647