ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ វេលាម៉ោង១និង០៥នាទី រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោកចាន់ បណ្ឌិត នាយករងរដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ១ទីតាំង ស្ថិតនៅផ្ទះលេខ៧៦ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនបាន មនុស្សចំនួន៤នាក់ ស្រី០១នាក់ ប្រុស០៣នាក់ និង ដកហូតបានទូហ្គេមចំនួន០២ទូដើម្បីកសាកសំនុំរឿង បញ្ជូនតាមវិធានការនៃច្បាប់ ៕