បាត់ដំបង ៖ នៅវេលាម៉ោង០៨និង០០នាទី ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្រុមការងារដឹកនាំដោយ លោក ឥន្ទ សៅរិទ្ធ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ស្រុកសំឡូត តំណាងឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនខេត្ត អមដំណើរដោយលោក ឈុំ សារ៉ន ប្រធានសមាគមអតីតយុទ្ធជន ស្រុកសំឡូត, លោកអនុប្រធានទាំងបី, សមាជិក សមាជិការសមាគម ស្រុក, លោកប្រធានកិត្តិយសសាខាឃុំ, លោកមេភូមិ អាជ្ញាធរដែនដី សរុបចំនួន ១០នាក់ បាននាំយកថវិកា មរណៈសង្គ្រោះរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤,០០០,០០០រៀល យកទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ អូន ព្រាវ ជានិវត្តន៍ជន ភេទប្រុស អាយុ ៥៣ឆ្នាំ ដែលបានទទួល មរណៈភាពនៅថ្ងៃទី០៩.០៣.២០១៦ វេលាម៉ោង ១០និង៤០នាទី ដោយជំងឺ ស្ថិតនៅក្នុង ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះលោកប្រធានកិត្តិយស បានអានលិខិតចូលរួមរំលែកទុក្ខរបស់ សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និង បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពផងដែរ៕