ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ សូន​ដាំ ដើមឈើ អនុស្សាវរីយ៍ និង សួន អាពាហ៍ពិពាហ៍ ស្ថិតនៅក្នុង ប្រាសាទ​នគរ​បា​ជ័យ​

11-March-2016 | ដោយ មែន កំសត់


 កំពង់ចាម​៖ នៅ​ថ្ងៃទី ១០ ខែ​មិនា ឆ្នាំ​២០១៦ រដ្ឋបាលខេត្ត​កំពង់ចាម បាន ប្រារព្ធ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ សូន​ដាំ ដើមឈើ អនុស្សាវរីយ៍ និង សួន អាពាហ៍ពិពាហ៍ ស្ថិតនៅក្នុង ប្រាសាទ​នគរ​បា​ជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។​

​ពិធី​នេះ​មានការ​ចូលរួម​ពី អភិបាលខេត្ត ឯកឧត្តម​លន់ លឹម​ថៃ និង លោកជំទាវ លោក អភិបាលរង​ខេត្ត លោក​អភិបាលក្រុង លោក​អភិបាលរងក្រុង លោក លោកស្រី​ប្រធាន មន្ទីរ​ជុំវិញ​ខេត្ត សិស្សានុសិស្ស គរុ​សិស្ស ប្រជាពលរដ្ឋ​សរុប ប្រមាណ ៤00​នាក់​។​

​នាឱកាស​នោះ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លន់ លឹម​ថៃ ថ្លែង​ក្នុងឱកាស​នេះដែរ​ថា ÷ សួន នេះ​បង្កើតឡើង​ក្នុង​គោលបំណង បំផុស​អោយ​ប្រជាពលរដ្ឋ ស្រលាញ់​បរិស្ថាន​បៃតង​និង នាំគ្នា​ដាំ ដើមឈើ​អោយបាន​គ្រប់ៗ​គ្នា ដែលជា​កាយវិការ បញ្ជាក់​ពី​ការចូលរួមចំណែក​អភិវឌ្ឍន៍​សង្គម ដល់​កូនចៅ​ជំនាន់​ក្រោយ​។​
​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ខេត្តកំពង់ចាម​យើង​នេះ​ត្រូវបាន ប្រសិទ្ធ​នាម​ដែល​ឆ្លុះ បញ្ចាំង​ពី ចក្ខុវិស័យ​នៃ​ការ អភិវឌ្ឍ​ដ៏​វែងឆ្ងាយ​ថា <<​ទឹង​ដី​នៃ​ឱកាស​>>​សម្រាប់​ដៃគូ​អភិវឌ្ឍ វិនិយោគ​ជាតិ និង អន្តរជាតិ​ទាំងឡាយណា​ដែលមាន​បំណង​ប្រតិបត្តិការ​ការងារ​នៅលើ​ទឹកដី​ខេត្តកំពង់ចាម​។​លោក​បាន បន្តទៀតថា សួន​នេះ​មិនមែនជា​សមិទ្ធផល​ទេសចរណ៍​លើកដំបូង​នោះទេ តែ​វា​គឺជា សមិទ្ធផល​ថ្មី​មួយទៀត ដែល​ត្រូវបាន​ផ្ដួចផ្ដើម ឡើង​ដោយ​រដ្ឋបាលខេត្ត កំពង់ចាម​។ ម្យ៉ាងវិញទៀត​សួន នេះ​តម្រូវអោយមាន ការចូលរួម​ថែរក្សា​កា​ពា ពី​សំណាក់ អាជ្ញាធរ​និង ប្រជាពលរដ្ឋ​ដើម្បី​នៅបាន​គង់វង្ស យូរអង្វែង​។​

​ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម សង្ឃឹម​យ៉ាង​មុតមាំ​ថា សួន​មួយ នេះ​នឹង​ក្លាយជា​សួន ដ៏​ប្រណីត​មួយ នៅពេល​ខាងមុខ ដែលមាន មនុស្ស​ជាច្រើន រួមទាំង ស្វាមីភរិយា​គ្រប់​ទឹ​ស​ទី​ក្នុង​បន​រទេស កម្ពុជា ជាពិសេស​ក្នុង ខេត្តកំពង់ចាម​មក ដាំ​ដើមឈើ​ជា​អនុស្សាវរីយ៍ ព្រោះ​ដើមឈើ​ដែល​អ្នក​ដាំ ថ្ងៃនេះ​គឺជា លិខិត​គ្មាន​អក្សរ មួយច្បាប់ ដែល​រៀបរាប់ នៃ​ការគិត​រាប់លាន គំនិត​របស់​អ្នក​ដាំ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

 ឆ្លៀត​ក្នុងឱកាស​នោះដែរ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន មានមតិ​សំណេះសំណាល ទៅកាន់​អង្គពិធី ដោយ លោក​បាន សង្កត់ធ្ងន់​ទៅលើ​បញ្ហា ធំៗ​បី ដែល​នៅ​ក្នុង សន្និសីទ​ពិភពលោក​នៅ​ទីក្រុង ប៉ារីស ថ្មីៗ​នេះ​បាន ដាក់ចេញ គឺ ១ ធ្វើយ៉ាងណា​អោយមាន អាគារ បៃតង ២ ធ្វើយ៉ាងណា​អោយមាន ការ រស់នៅ បៃតង ៣ ធ្វើយ៉ាងណា​អោយមាន ការ​ដឹក ជញ្ជូន​បៃតង ពោលគឺ ការរស់នៅ​មិន បំពុល និង បំផ្លាញ ដល់ បរិស្ថាន ។

ទាក់ទង​នឹង សួន អាពាហ៍ពិពាហ៍​នេះដែរ ឯក ឧត្តម បាន បន្តថា សួន នេះ​មិន​ត្រឹមតែ​ជា សួន អនុស្សាវរីយ៍​ទេ តែ វា ក៏​ជា ប្រភព​នៃ ការទាក់ទាញ ទេសចរណ៍​ជាតិ​និង អន្តរជាតិ​ដែល​អាច បំរើ និង សម្រាល កា​រស់នៅ​របស់ ប្រជាជន យើង​បាន មួ​យក​ម្រឹត ផងដែរ​និង ជា ចុងក្រោយ ឯកឧត្ដម​សូម​សំណូមពរ ទៅដល់ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​អោយចូល​រួម​ថែរក្សា ការពារ​សួន មួយ នេះ​អោយបាន គង់វង្ស​ស្ថិតស្ថេ រត​រៀង​ទៅ​ដើម្បី​ទុកជា កេរដំណែល​ដល់​កូន ចៅ ជំនាន់​ក្រោយ​និង ជា អនុស្សាវរីយ៍ របស់ យើងទាំងអស់គ្នា​ផងដែរ​៕​

ដោយ​អ៊ា​ម ហ៊ុយ​

ចំនួនអ្នកទស្សនា

    20225807

  • ថ្ងៃនេះ7861
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27331
  • ខែនេះ15141
  • ឆ្នាំនេះ998361
  • សរុប20225807