ភ្នំពេញ៖ ការរៀបចំអបអរពិធីបុណ្យទន្លេ លើកទី២កំពង់ចាមនិងត្បូងឃ្មុំត្រូវបានរៀបចំរួចជាសម្រេចសម្រាប់ មហាជនចូលរួមសប្បាយចាប់ពីរាត្រីចាប់ពីថ្ងៃទី១១, ១២ ដល់ថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៦។
ឆាកតន្ត្រីធំ និងស្តង់ទំនិញរាប់សិនកន្លែងត្រូវបានរៀបចំរួចជាស្រេចតាមបណ្តោយដង ទន្លេនៃក្រុងកំពង់ចាម ដែលធ្វើអោយប្រជាពលរដ្ឋ និងភ្ញៀវប្លែកភ្នែកនិងមានអារម្មណ៍ថាសប្បាយរីករាយជាមួយទិដ្ឋភាព ដ៏សំបូរបែបនៃការលក់ទំនិញរបស់ខ្មែរនិងថៃ។
ខណៈដែលឆាក តន្ត្រីធំរបស់ក្រសួងទេសចរណ៍ត្រូវបានតុបតែងរួចហើយនិងត្រៀមសម្រាប់ ការសម្តែងអបអរពិធីបុណ្យនេះ ស្តង់ទំនិញនៃផលិតកម្មកសិកម្មតាមបណ្តាខេត្តនីមួយក៏ត្រូវបានបង្ហាញ និង ចាប់ផ្តើមលក់ជូនភ្ញៀវដែលចូលរួមទីនោះផងដែរ។
ផលិតផល ខ្មែរជាច្រើនត្រូវបានដាក់បង្ហាញ ខណៈស្តង់ទំនិញរបស់ប្រទេសថៃក៏បានចូលរួមលក់អោយពលរដ្ឋដែលនិយម ប្រើប្រាស់ទំនិញថៃ។
ចំណែកសុវត្ថិភាពត្រូវបានអាជ្ញាធរខេត្ត បានដាក់ពង្រាយគ្រប់ទីតាំងជុំវិញក្រុងកំពង់ចាម និង តំបន់ពិធីបុណ្យទន្លេនេះ។ សមត្ថកិច្ចកងរាជអាវុធហត្ថ និង ភ្នាក់ងារសង្គ្រោះបន្ទាន់ ត្រូវបានដាក់តាមទីប្រជុំ ដូចជាតំបន់លក់ទំនិញ ឆាកតន្ត្រី និងបណ្តាកន្លែងប្រជុំកម្មវិធីប្រកួតកីឡា។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេឆ្នាំនេះ គឺជាលើកទី២ បន្ទាប់ពីលើកទី១ បានរៀបចំនៅខេត្តក្រចេះ ដែលមានអ្នកចូលរួមប្រមាណ ១០ម៉ឺននាក់។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការសម្ពោធសួនដាំដើមឈើ ការប្រកួតកីឡាបាល់ទះ រត់ប្រណាំងកំសាន្ត ហែលទឹក ប្រណាំងទូកប្រពៃណី លោតឆ័ត្រយោង ប្រកួតសីស្លាបសីដក់ ទូកក្តោង ចំបាប់បុរាណ ប្រដាល់គុនខ្មែរ ការប្រកួតអុកចត្ររង្គ សិក្ខាសាលាស្តីពីទន្លេស្អាតសហគមន៍ល្អនិងការតាំងពិព័រណ៍ផលិតផលក សិទេសចរណ៍ មហោស្រពម្ហូបអាហារ ភេសជ្ជ: ការប្រគំតន្ត្រី អាយៃឆ្លើយឆ្លង ល្ខោនបាសាក់ការសម្តែងទស្សសនីយ៍ភាពសិល្បៈវប្បធម៌ ហើយនិងការបាញ់កាំជ្រួច នៅពេលរាត្រី៕