ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ និងចាកចេញពីតំណែង ក្នងអាណត្តិឆ្នាំ២០១៨នេះ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងពិធីបិទវគ្គបំប៉ន ជំនាញមន្ត្រីនគរបាលអន្តរាគមន៍ ពិសេសជំនាន់ទី២ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍ថា “អណត្តិឆ្នាំ២០១៨នេះខ្ញុំ បាយបាយ ហើយ” ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្នងការ រាជធានីភ្នំពេញរូបនេះ នៅតែជម្រុញឲ្យមន្ត្រី យកចិត្តទុកដាក់លើការងារ ពិសេសសិក្ខាកាមទើបបញ្ចប់ការសិក្សា សិក្ខាកាម មួយចំនួន អវត្តមាននៅពេលទៅរៀន ហើយថ្នាក់លើក៏ទទួល ភាពអាម៉ាស់ផងដែរ នៅពេលមន្ត្រីនគរបាល ដែលទៅរៀន ត្រូវបណ្តេញចេញ។
ក្នុងពិធីនោះផងដែរ ឯកឧត្តមស្នងការ ក៏បានបញ្ជាក់ថា មន្ត្រីនគរបាល និងត្រូវមានការផ្លាស់ប្តូរកន្លែង មិននៅមួយកន្លែងទេ ដោយឡែកចំពោះមន្ត្រី នគរបាលផ្នែក អន្តរាគមន៍វិញ បច្ចុប្បន្ននេះ មានមន្ត្រីនគរបាលមួយចំនួន ចង់រត់ចេញពីខាងអន្តរាគមន៍ ប៉ុន្តែលោកបញ្ជាក់ថា ខាងអន្តរាគមន៍មិនសំដៅតែ លើខាងបាតុកម្មប៉ុណ្ណោះទេ គឺអន្តរាគមន៍មានសិទ្ធិ ជួយអន្តរាគមន៍គ្រប់ជំនាញ ក្នុងនោះក៏មានសភាពការណ៍សន្តិសុខ និងបទល្មើសផងដែរ៕