កំពង់ចាម៖ នៅថ្ងៃទី១១ ខែមិនាឆ្នាំ២០១៦ នៅទីលាន កំពង់រង់ចាំ ខេត្តកំពង់ចាមបាន ធ្វើពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យទន្លេលើកទី២ ឆ្នាំ២០១៦ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សារស្តារអភិវឌ្ឍន៍វិស័យ កសិកម្មនិង ជនបទ និង ជាតំណាង ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីក្រុងពាលី មានការចូលរួមពី ប្រតិភូអម ដំណើរ រួមមាន៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ អភិបាលខេត្តកំពង់ចាម អភិបាលរង ខេត្ត អភិបាលក្រុង ប្រធាន មន្ទីរ ជុំវិញខេត្ត ផងដែរ។
ឯកឧតត្តម លន់លឹមថៃ អភិបាលខេត្ត បានលើកឡើងថា៖ កម្មវិធីបុណ្យទន្លេដែលត្រូវ ប្រារព្ធធ្វើឡើងនៅក្នុង ថ្ងៃទី១១ដល់១៣ ខែមិនា នេះនៅក្នុងខេត្តកំពង់ចាមនិង ខេត្តត្បូងឃ្មុំដែលលើកទី2 សម្រាប់ប្រទេសកម្ពុជា នឹងជាលើកទី 1ផងដែរ សម្រាប់ខេត្តទាំងពី នេះ។បុណ្យទន្លេនេះការដាក់ តាំងផលិតផល ជាតិ អន្តរជាតិ ផលិតផល កសិឧស្សាហកម្ម ក្នុងស្រុក និង ម្ហូបអាហារជាច្រើនផងដែរ។ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មាន ការប្រកួត កីឡាជាច្រើន មុខ ដែលមាន ដូចជា អុកក្រលាចត្រង្គ ទូក ង កីឡាទូកក្តោង កីឡាលើទឹក កីឡា ឆត្រយោង រត់ប្រណាំង កីឡា ហែលទឹក បាល់ ទះ និង ប្រដាល់ អន្តរជាតិខ្មែរថៃ. ព្រមទាំងមាន ការ ប្រគុំតន្ត្រីខ្នាតយក្ស ផងដែរ។
ក្រោយពី ពិធីក្រុងពាលី ចប់សព្វ គ្រប់ នា រសៀល នោះមាន ប្រជាពលរដ្ឋរាប់ ម៉ឺននាក់ មកពីគ្រប់ ទិសទី មកចូលរួម អបអរសាទរបុណ្យទន្លេនេះតាំងពី រសៀល រហូត ដល់ យប់ ជ្រៅ ប្រកបដោយសេចក្តីសប្បាយរីករាយ ផងដែរ។ នេះជា មោទនភាពសម្រាប់ខេត្តទាំងពិីរដែលបាន បង្ហាញមុខមាត់ និង រូបកាយ ដ៏ស្រស់បំព្រង ដល់ ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិដែលមក កម្សាន្តនៅទី នេះនិង បង្ហាញអំពី វប្បធម៌ ទំនៀមទម្លាប់ នៃការស់នៅរបស់ អ្នកស្រុក នា ខេត្តទាំងពីរនេះផងដែរ។
ថ្លែងទៅកាន់ពិធីក្រុងពាល់និងអបអរសាទរពិធីបុណ្យនាឱកាសនោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានមតិសប្បាយរីករាយក្រៃលែង ដែលក្នុងប្រទេសកម្ពុជារៀបចំពីធីបុន្យទន្លេសម្រាប់ឆ្នាំ២០១៦ ជាលើកទី២បន្ទាប់ពីខេត្តកំពតនិងក្រចេះដែលបានប្រារព្ធនាចុងឆ្នាំ២០១៥កន្លងមក ឯកឧត្តមក៏បានបន្តទៀតផងដែរថា ៖ ទន្ទឹមនឹងការប្រារព្ធបុណ្យនេះថ្នាក់ខេត្តត្រូវយកចិត្តទុកដាក់ការពារលើសុខសុវត្ថិភាពជូនបងប្អូននៅពេលដែលគាត់ចូលរួមកម្មវិធីបុណ្យ ហើយត្រូវរៀបចំឲ្យមានការសង្គ្រោះ ដូចជាពេទ្យ នៅពេលមានបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាទេសចរណ៍ជាតិអន្តរជាតិ ហើយត្រូវសម្រួលចរាចរណ៍ក្នុងការធ្វើ ដំណើរកុំឲ្យកកស្ទះ ហើយថ្នាក់ខេត្តត្រូវរៀបចំកម្លាំងគ្រប់គ្រាន់២៤ម៉ោងលើ២៤ម៉ោង នៅពេលមានបាតុភាពកើតឡើងត្រូវទប់ស្កាត់មិនឲ្យកើតមាន៕
ដោយ៖អ៊ាម ហ៊ុយ