លោក ជា ពិសី​កែវ ​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឫស្សីកែវ​

12-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៦ សាលាខណ្ឌ​ឫស្សីកែវ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឫស្សីកែវ ក្រោម​អធិបតីភាព លោក ជា ពិសី ប្រធាន​គណៈបញ្ជាការ​ឯកភាព​និង ជា អភិបាលខណ្ឌ ។​

​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ លោក​អធិការរង លោក​មេបញ្ជាការរង កង​រាជ អាវុធហត្ថ​ខណ្ឌ លោកនាយក​រដ្ឋបាល​ស្តីទី នាយករង​រដ្ឋបាល​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ រចនាសម្ព័ន្ធ​ខណ្ឌ ការិយាល័យ​ជុំនាញ​ជុំវិញ​ខណ្ឌ លោក​ចៅសង្កាត់​ទាំង​៦ នាយប៉ុស្តិ៍​សង្កាត់​ទាំង​៦ មេភូមិ សណ្តាប់ធ្នាប់ ខណ្ឌ​សរុប ៦៦​នាក់ ។​
 

​កិច្ចប្រជុំ​នេះ ដំណើរការ​មាន​របៀបវារៈ​ចំនួន ៤​គឺ​៖ ការកែសម្រួល​សមាសភាព​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​/ បញ្ហា​ប្រឡាយ និង​សំរាម​/ បញ្ហា​សន្តិសុខ និង​អត្តសញ្ញាណប័ណ្ណ​និង​ បញ្ហា​ផ្សេងៗ​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​ថ្នាក់​សង្កាត់ ប៉ុស្តិ៍ ភូមិ ជុំវិញ​បញ្ហា​ប្រឈម​និង​តម្រូវការ​ចាំបាច់ លោក ជា ពិសី ប្រធាន​គណៈបញ្ជាការ​ឯកភាព​និង ជា អភិបាលខណ្ឌ បាន​មានមតិ និង​ដាក់​ផែនការ​ជូន​ដល់​បណ្ដា​អង្គភាព​ដើម្បី​អនុវត្តន៍​បន្ត គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ការយកចិត្តទុកដាក់​កិច្ចអភិវឌ្ឍន៍ ការចុះ​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​នូវ​គោលការណ៍​ច្បាប់ ពិសេស គ្រោះថ្នាក់​ចរាចរណ៍ ការងាររដ្ឋបាល​លិខិតស្នាម​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ​និង​អត្រានុកូលដ្ឋាន​តាម​កម្រៃ​សេវា​ច្បាប់ រាល់​ចំណុច​អសកម្ម​ភាព​ត្រូវធ្វើ​ការកែតម្រូវ ដើម្បី​ចូលរួម​កិច្ចអភិវឌ្ឍន៍​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​៕


ចំនួនអ្នកទស្សនា

    20225817

  • ថ្ងៃនេះ7871
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27341
  • ខែនេះ15151
  • ឆ្នាំនេះ998371
  • សរុប20225817