ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្រុមការងារចុះជួយសង្កាត់ដង្កោ បានរៀបចំកិច្ចប្រជុំជីវភាពបក្សប្រចាំខែរបស់សង្កាត់ដង្កោ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ ដោយមានការចូលរួមពីគណៈកម្មាធិការគណបក្សសង្កាត់ និងក្រុមការងារចុះជួយសង្កាត់ដង្កោ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការរង លោកមេបញ្ជាការរង កងរាជ អាវុធហត្ថខណ្ឌ លោកនាយករដ្ឋបាលស្តីទី នាយករងរដ្ឋបាលប្រធាន-អនុប្រធានការិយាល័យចំណុះ រចនាសម្ព័ន្ធខណ្ឌ ការិយាល័យជុំនាញជុំវិញខណ្ឌ លោកចៅសង្កាត់ទាំង៦ នាយប៉ុស្តិ៍សង្កាត់ទាំង៦ មេភូមិនិងលោកលោកស្រីជាក្រុមការងារបក្សខណ្ឌច្រើនអ្នកផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់សាខាបក្ស បញ្ហាប្រឈម របស់ថ្នាក់សង្កាត់ ប៉ុស្តិ៍ ភូមិ ជុំវិញបញ្ហាប្រឈមនិងតម្រូវការចាំបាច់លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ បានមានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពសាខាបក្ស គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន ហើយលោកក៏បានបន្ថែមផងដែរថា ៖ដើម្បីមានជ័យជំនះនាពេលបោះឆ្នោត២០១៧ខាងមុខសង្កាត់ សាខាភូមិត្រូវតែលះបង់ចិត្តកាយបន្ទាន់ឥរិយាបថភាពថ្លៃថ្នូរ ធ្វើល្អមិនគាបសង្កត់ប្រជាពលរដ្ឋ ហើយយកចិត្តទុកដាក់លើការបម្រើសេវាជូនពួកគាត់ឲ្យបានល្អ ដោយប្រកានខ្ជាប់នូវយុទ្ធសាស្ត្ររបស់បក្ស៕