ភ្នំពេញ៖ នៅវេលាម៉ោង ២៣និង០០យប់ដល់ម៉ោង-០២និង០០ ថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០១៦គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាដឹកនាំដោយ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល កញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ ២១៥ ភូមិទី ៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
កិច្ចប្របត្តិការដែលមានកំលាំងចូលរួមសរុបចំនួន ៤៤នាក់៖ នាយករដ្ឋបាលស្តីទី នគរបាលប៉ុស្តិ៍ ២៥នាក់ អាវុធហត្ថ០៦នាក់ នគរបាលក្រសួង ០៤នាក់ចរាចរណ៍រាជធានីភ្នំពេញ ០៥នាក់កម្លាំង អន្តរាគមន៍រាជធានីភ្នំពេញ ០៣នាក់៕