លោក សុខ សម្បត្តិ​ចុះ​ជួសជុល​ផ្លូវ​លេខ ១៥១ (​ពី​ផ្សារ​ព្រែក​ព្នៅ ទៅ​ភ្នំ​ប្រសិទ្ធ​)

12-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ លោក សុខ សម្បត្តិ អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​មន្ត្រី​សាលាខណ្ឌ ចុះ​ជួសជុល​ផ្លូវ​លេខ ១៥១ (​ពី​ផ្សារ​ព្រែក​ព្នៅ ទៅ​ភ្នំ​ប្រសិទ្ធ​) ដែលមាន​ស្ថានភាព​បាក់ស្រុត​ដោយ​អន្លើ ។​

​យោងតាម​ការរៀបរាប់​របស់ លោក សុខ សម្បត្តិ អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ព្រែក​ព្នៅ​បា​នឲ្យ​ដឹងថា​៖ ខណ្ឌ​នឹង​បានស្នើ​ទៅ​ថ្នាក់ជាតិ​តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ដើម្បី រក​ប្រភព​កញ្ចប់​ថវិកា​សម្រាប់​ជួសជុល លើ​កំណាត់​ផ្លូវ​នេះ​ដើម្បី​ងាយស្រួល​ក្នុងការ​ចរាចរណ៍​និង​ធ្វើដំណើរ​ពេល​ប្រជាកសិករ ដឹក​កសិផល​មក​លក់​ក្នុង​ផ្សារ និង​ងាយស្រួល រថយន្ត​ឆ្លងកាត់ ហើយខណ្ឌ​​សង្កាត់​នឹង​អនុវត្តន៍​បណ្ដើរៗ​ចំពោះ​ថវិកា​លោក​នឹង​រៀបចំ​ទូទាត់​ជូន​នាពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    20225927

  • ថ្ងៃនេះ7981
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27451
  • ខែនេះ15261
  • ឆ្នាំនេះ998481
  • សរុប20225927