ឯកឧត្តម អៀង អូន​នី ចូលរួម ពិធី​ប្រកាស​តែងតាំង​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង ភូមិបាល​ខណ្ឌចំការមន​

12-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ​រសៀល ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៤​ម៉ោង​០០​នាទី នៅ​សាលាខណ្ឌ​ចំការមន បានរៀបចំ​ពិធី​ប្រកាស​តែងតាំង លោក ឡឹ​ក ច​ន្តា ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌចំការមន ក្រោម​អធិបតីភាព ឯកឧត្តម អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន​។​

​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ លោក​អធិការរង លោក​មេបញ្ជាការរង កង​រាជ អាវុធហត្ថ​ខណ្ឌ លោកនាយក​រដ្ឋបាល​ស្តីទី នាយករង​រដ្ឋបាល​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ រចនាសម្ព័ន្ធ​ខណ្ឌ ការិយាល័យ​ជុំនាញ​ជុំវិញ​ខណ្ឌ លោក​ចៅសង្កាត់ នាយប៉ុស្តិ៍​សង្កាត់​។​

​ក្រោយ​ពិការ​អាន​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់​និង​ការប្ដេជ្ញាចិត្ត​របស់លោក ឡឹ​ក ច​ន្តា ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌចំការមន​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី នាឱកាស​នោះ​ក្រោម​អធិបតីភាព ឯកឧត្តម អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានមតិ​ផ្ដាំផ្ញើ​និង​ណែនាំ​ដល់​មន្ត្រី​សុរិយោដី ថ្មី រួមមាន​៖ ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ សង្កាត់ អនុវត្តន៍​ដំណោះស្រាយ​បាតុភាព​ដី​ប​ញ្ហ​ផ្សេងៗ​ប្រកបដោយ​ភាពមិនលំអៀង​តាម​នយោបាយ​កាត់បន្ថយ​ទំនាស់​ដីធ្លី​នៅ​មូលដ្ឋាន​របស់​ក្រសួង​និង​ប្រមុខ​រដ្ឋាភិបាល ផ្សព្វផ្សាយ​ឯកសារ​ដីធ្លី ការធ្វើ​ប័ណ្ណកម្មសិទ្ធិ ការផ្ទេរ ភោគៈ និង​មូលដ្ឋាន​គតិយុត្តិ​នានា​លើ​វិស័យ​ដីធ្លី​សំណង់​ភូមិបាល និង​បន្ត​ចុះ​ប​ណ្ណ័​កម្មសិទ្ធិ ចេញ ប្លង់ អនុវត្តន៍​តាមច្បាប់​ក​ម្រៃ​សេវា​របស់​រដ្ឋ​៕

ចំនួនអ្នកទស្សនា

    20225897

  • ថ្ងៃនេះ7951
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27421
  • ខែនេះ15231
  • ឆ្នាំនេះ998451
  • សរុប20225897