ភ្នំពេញ៖ នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ វេលា ម៉ោង៨និង៣០នាទីព្រឹក លោក រស់ សុភ័ក្ត អភិបាលរងនៃគណអភិបាល ខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពាន រហូតដល់ស្តុប ច្បារអំពៅ នៃសង្កាត់ ច្បារអំពៅទី១ និងសង្កាត់ ច្បារអំពៅទី២ ។
កិច្ចប្រតិបត្តិការនេះមានការចូលរួម ពីកម្លាំងចម្រុះរបស់សាលាខណ្ឌ សង្កាត់ ប៉ុស្តិ៍ មេភូមិ ប្រជាការពារ ប្រធានសណ្ដាប់ធ្នាប់ ខណ្ឌ សង្កាត់ ។
នាឱកាសនោះលោក រស់ សុភ័ក្ត អភិបាលរងនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានធ្វើការ ណែនាំ ដល់អាជីវករ អ្នកលក់ កុំឲ្យយកចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៅទៀត និងឃាត់បានរថយន្តតាក់ស៊ីចំនួន២គ្រឿងដែលចតចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ១ យកមករក្សាទុកនៅសាលាខណ្ឌដើម្បីធ្វើការអប់រំ ណែនាំ និងកិច្ចសន្យាទៀតផងដែរ៕