គណៈ​ប​ណ្ជា​ការឯកភាព​សង្កាត់ ស្ទឹងមានជ័យ បង្ក្រាប​ល្បែងស៊ីសង​

12-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖  ដើម្បី​ឆ្លើយតប​ទៅ​នឹង គោលនយោបាយ ភូមិ សង្កាត់ ​មាន​សុ​វត្ថិភាព លោក សេង  សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ បានបញ្ជាអោយ​កម្លាំង​ សមត្ថកិច្ច​ចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ ​នៅវេលា​ម៉ោង​ ១១​ និង​៣០​នាទី នៅ​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៦ កងកម្លាំង​នគរបាល ស្ទឹងមានជ័យ ដឹកនាំ​ដោយ​ ​លោក ​នាយរង ​ប៉ុស្តិ៍ ឯម ភា​រី និង ប្រជា​ការពារ​សង្កាត់​ស្ទឹងមានជ័យ បានធ្វើការ​ចុះបង្ក្រាប​ទីតាំង ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង ដែល​ស្ថិតនៅ ដី​ឡូ ក្រុម​៣ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម  ការបញ្ជាក់​របស់ លោក ឯម  ភា​រី  នាយរង​ប៉ុស្តិ៍ ការចុះ​បង្ក្រាប​នេះ​ ល្បែងស៊ីសង​ជល់​មាន់​មួយ​នេះ ពេល​សមត្ថកិច្ច​យើង​ទៅដល់ ​ពួកគេ​បាននាំគ្នា​រត់គេច​តាម​ខ្លួន​បាត់ស្រមោល បន្សល់ទុក​ទ្រុងមាន់​និង សំភារៈ​មួយចំនួន​។ ក្រោយមក កម្លាំង​នគរបាល​ស្ទឹងមានជ័យ ​រួម​និង​ប្រជា​ការពារ​សង្កាត់ បាន​ប្រមែ​ប្រមូលយក​សំភារៈ​ទាំងអស់នោះ​ដុត​កម្ទេចចោល​នៅ​ទីកន្លែង​នោះ​តែម្តង​៕

ចំនួនអ្នកទស្សនា

    20225857

  • ថ្ងៃនេះ7911
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27381
  • ខែនេះ15191
  • ឆ្នាំនេះ998411
  • សរុប20225857