ភ្នំពេញ៖ ជាបន្តបន្ទាប់នារសៀលម៉ោង២ ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៦ នេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានប្រជុំដាក់ផែនការណ៍តាមគោលដៅដើម្បីត្រួតពិនិត្យនិងឃាត់រថយន្ដ ដឹកដី ខ្សាច់ និងដឹកថ្ម និងដឹកសម្ភារៈផ្សេងៗសំពីង សំពោង ជាពិសេសត្រួតពិនិត្យចំពោះរថយន្ដដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាត និងនៅក្នុងគោលដៅ ។
គួររំលឹកថាកាលពីរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០១៦នះបាន ចុះប្រតិបត្តិការណ៍ស្ទាក់ ចាប់ រថយន្ត ដឹក ដី បានរហូតដល់៣៦ គ្រឿង ដោយបើកឆ្លងកាត់ក្នុងភូមិសាស្ត្រ ជាពិសេសរថយន្តដែលធ្វើអាជីវកម្មក្នុងភូមិសាស្ត្រខាងលើនេះតែម្តងដែលតែង បង្ក ការ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ការ រស់នៅ និង ការ ធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ ជាពិសេសសុខសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋជារឿយៗ ។
ជាលទ្ធផលប្រតិបត្តិការនៃការចុះឃាត់ រថយន្ត ដឹកដីទាំងនេះបានធ្វើឡើង នៅចំណុចគោលដៅ៥ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រ ខណ្ឌឬស្សីកែវ ដោយឃាត់បានរថយន្តសរុបចំនួន៣៦គ្រឿង មានរថយន្តសំពីងសំពោង១៦គ្រឿង យានយន្តដឹកដី ដឹកខ្សាច់ចំនួន១៧គ្រឿង រថយន្តដឹកឥដ្ឋ១គ្រឿង និង យានយន្តដឹកដែកចំនួន២គ្រឿងផងដែរ។
នៅក្នុងនោះផងដែរប្រជាពលរដ្ឋបានអោយ ដឹងផងដែរថា ក្រុមរថយន្តដឹកដី ដឹកខ្សាច់ ឬប្រភទធំៗទាំងនោះបានបង្កផលប៉ះពាល់ដល់ការ រស់នៅ និង ការ ធ្វើ ដំណើររបស់ពួកគាត់ យ៉ាង ខ្លាំងដោយ ក្រុម ឈ្មួញ ទាំងនោះ គិតតែ ពីផលប្រយោជន៍ខ្លួនឯង តែងតែធ្វើអោយពួកគាត់មានការភិតភ័យខណៈដែលបើកបរម្តងៗដូចគ្មានគិតពីអ្នកដែលធ្វើដំណើរក្បែរនោះឡើយពោលពួករថយន្តអស់ទាំងនោះសំអាងថាខ្លួនមានខ្នងបង្អែកធំៗនៅ ពីក្រោយ ខ្នង៕