គ្រួសារ​ក្រីក្រ​ចំនួន​២៨​គ្រួសារ​នៅ ឃុំ​ល្វេ ស្រុក ស៊ីធរ​កណ្ដាល ទទួលបាន​មូលនិធិ សម្ដេច សខេង​

13-March-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖  ដោយ​ពិនិត្យ ឃើញ ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ មានការ​ខ្វះខាត ទីទ័ល ក្រីក្រ  និង ទទួលបាន​ព័ត៌មាន​ពី  លោក ​ម៉ន​នី បណ្ឌិត   អភិបាលស្រុក​ស៊ីធរ​កណ្ដាល  ទើប នៅ​រសៀល​ថ្ងៃទី ១២​ខែមីនា​ឆ្នាំ​២០១៦ ឯកឧត្តម កង សុខន ប្រធាន​ក្រុមការងារ​ស្រុក​ស៊ីធរ​កណ្តាល បាន​ចុះ​ចែក​មូលនិធិ​មនុស្សធម៌​សម្ដេច ស ខេង ជូន​អ្នកក្រីក្រ នៅ​ភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ចំនួន ២៨​គ្រួសារ​។​

​ពិធី​ចែក​នេះ​មាន​វត្តមាន​ចូលរួម​ពី លោក ​ម៉ន​នី បណ្ឌិត   អភិបាលស្រុក​ស៊ីធរ​កណ្ដាល មន្ត្រី​សាលាស្រុក ក្រុមប្រឹក្សាឃុំ​ល្វេ មេភូមិ និង​អ្នក​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

​ថ្លែង​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱាស​នោះ​ឯកឧត្តម កង សុខន ប្រធាន​ក្រុមការងារ​ស្រុក​ស៊ីធរ​កណ្តាល បាន​មានមតិ​សាកសួរ​សុខទុក្ខ សំណេះសំណាល​ប្រកបដោយ​ភាព​រីករាយ ព្រមទាំង​ផ្ញើ​ក្ដី​នឹករលឹក​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ពិសេស​សម្ដេច ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ខេ​ត្ត​ព្រៃវែង និង​ជា ​ប្រធាន​មូលនិធិ ស ខេង  ។​
​ក្រោយ​អំពី​ការ​សំណេះសំណាល​ចប់​ក្រុមការងារ​ក៏បាន​ប្រគល់​ថវិកា​មូលនិធិ​សម្ដេច ស ខេង ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ទុរគតជន  ចាស់ជរា សរុប​ចំនួន​២៨​គ្រួសារ ផងដែរ​។​

តំណាង​បងប្អូន​​គ្រួសារ​ក្រីក្រ មាន​ក្ដី​ត្រេកអរ​ឥតឧបមា​ក្រៃលែង​និង​សូម​គោរព​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច ស ខេង និង​ក្រុមការងារ​ ឯកឧត្តម កង ​សុខន ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ស្រុក លោក​អភិបាលស្រុក ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ ផ្គត់ផ្គង់ ទាំង​ស្មារតី​និង​ថវិកា ទោះបី​វា​បន្តិចបន្តួច​តែ​វា​អាច​ដោះស្រាយ​ជីវភាព​បាន​មួយចំណែក និង កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត​៕

ចំនួនអ្នកទស្សនា

    20225037

  • ថ្ងៃនេះ7091
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26561
  • ខែនេះ14371
  • ឆ្នាំនេះ997591
  • សរុប20225037