ឯកឧត្តម​ជា​សុ​មេធី​៖ «​មន្ត្រី​ជំនាញ​គួរ​បើកភ្នែក​មើល រថយន្ត​ដឹកជញ្ជូន​លើស​ទំងន់ នាំ​ឲ្យ​ខូច​ស្ពាន​-​ផ្លូវ »

13-March-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ អភិបាលខេត្ត​ព្រៃវែង​ដែល​ទើប​ទទួល​ការតែងតាំង ឯកឧត្តម ជា សុ​មេធី បាន​ព្រមាន​ធ្ងន់ៗ​ដល់​អាជ្ញាធរ​ស្រុក មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​ខេត្តព្រៃវែង ត្រូវ​បើកភ្នែក​មើល​រថយន្ត​ដឹកជញ្ជូន​ដែល​លើស​ទំងន់​នាំ​ឲ្យ​ខូច​ស្ពាន និង​ផ្លូវ​នៅក្នុង​ខេត្ត ក្នុងនោះ​លោក​អភិបាលខេត្ត​ក៏បាន​ផ្តោត​ទៅ​ហេតុការណ៍​ធ្វើ​ឲ្យ​ខូច​ស្ពាន​ត្សឺ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ដែលមាន​រថយន្ត​ដឹកស្រូវ​-​អង្ករ ទៅ​ខូច និង​បំផ្លាញ​ស្ពាន​នោះ​ផងដែរ​។​

​ការ​ថ្លែង​ព្រមាន​ជា​សាធារណៈ​របស់​អភិបាលខេត្ត​ព្រៃវែង ឯកឧត្តម ជា សុ​មេធី ខាងលើនេះ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម សម្ភោ​ធ​សមិទ្ធផល​នានា ក្នុង​វត្ត​មហា​គ​ង្កា​រ​រតនា​រាម (​ហៅ​វ​ត្អ្ន​ក​លឿង​)​ស្ថិតនៅ​ឃុំ​អ្នក​លឿង ស្រុក​ពាម​រ៍​។ ឯកឧត្តម ជា សុ​មេធី បាន​ប្រាប់​ខ្លាំងៗ​ទៅ​អាជ្ញាធរ​ស្រុក មន្ទីរ​សាធារណការ សមត្ថកិច្ច​ទាំងអស់ ទី​១-​ត្រូវ​បើកភ្នែក​មើល​ផង​អំពី​រថយន្ត​ដឹកជញ្ជូន លើស​កំរិត​ទម្ងន់​កំណត់ ដែល​ធ្វើ​ឲ្យ​ខូចខាត ស្ពាន​ត្សឺ​បា​សា ហៅ​ស្ពាន​អ្នក​លឿង និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវលំ​នានា នៅ​ទូទាំង​ខេត្តព្រៃវែង ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​ជប៉ុន សុំ​ជំនួយ​ក្នុង​ការកសាង​ស្ពាន​អ្នក​លឿង​នេះ​ឡើង ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ទូទៅ ជាពិសេស​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជា​ពល​បាន​យ៉ាងច្រើន ដូច្នេះ​ចាប់ពីពេលនេះ​តទៅ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បង្ការ ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ប្រាប់​ទៅ​មន្ត្រី និង​សមត្ថកិច្ច ត្រូវ​បង្ការ ទប់ស្កាត់​ឲ្យ​បាន​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការជួញដូរ ការប្រើប្រាស់ ការ​ចែកចាយ​គ្រប់​ប្រភេទ នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង ព្រមទាំង​ពង្រឹង និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់​ការគ្រោះថ្នាក់ ឲ្យ​បាន​ច្រើន​។ ជាមួយគ្នានេះ​លោក​បានស្នើ​ទៅ អាជ្ញាធរ សមត្ថកិច្ច​ត្រៀមខ្លួន​ជួយ​ប្រជាពលរដ្ឋ​នៅពេល​មាន​គ្រោះធម្មជាតិ​កើតឡើង ជម្រុញ និង​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​អោយបាន​គ្រប់ៗ​គ្នា ត្រូវ​បង្កលក្ខណៈ​ល្អ​ជូន​ប្រជាពលរដ្ឋ នៅពេល​មក​ធ្វើ​លិខិតស្នាម​ផ្សេងៗ ឲ្យ​បាន​ទាន់ពេលវេលា​មិនត្រូវ​ប្រព្រឹត្ត​អំពើពុករលួយ ខុស​និង​ច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នោះឡើយ​។ តែ​យ៉ាងណាក៏ដោយ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ព្រះចៅអធិការ​វត្ត គណៈកម្មាធិការ​វត្ត ដែល​បាន​ខិតខំ​កសាង​សមិទ្ធ​នានា​ក្នុង​វត្ត នេះ​រហូត​បាន​ចប់​ជា​ស្ថាប​ពរ ធ្វើ​ឲ្យ​ទី​អារាម​ទាំងមូល​មាន​ភាពស្រស់ស្អាត សក្តិសម​ជាទី​សក្ការបូជា​របស់​ពុទ្ធប​រិ​ស័​ទ​ទាំងអស់ ជាពិសេស​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែលមាន​ជំនឿ​លើ ព្រះពុទ្ធសាសនា​យើង និង​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ក្នុង​ការកសាង​សមិទ្ធផល​ក្នុង​វត្ត​នេះ​ឡើង បាន​រួចរាល់​ជា​ស្ថាប​ពរ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឧបត្ថម​ថវិកា​ក្នុង​កសាង​នូវ​ថវិកា​៥​លាន​រៀន លោកគ្រូ អ្នកគ្រូ​២០​នាក់ ក្នុង​ម្នាក់​ថវិកា​១០,០០០​រៀល យាយជី​តាជី​៥០​នាក់ ក្នុង​ម្នាក់ៗ​ក្រណាត់ស​១​ដុំ ថវិកា​៥,០០០​រៀល និង​សិស្សានុសិស្ស​១០០​នាក់​ក្នុង​ម្នាក់ៗ​មាន​សៀវភៅ និង​ប៊ិច​៕

ចំនួនអ្នកទស្សនា

    20225417

  • ថ្ងៃនេះ7471
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26941
  • ខែនេះ14751
  • ឆ្នាំនេះ997971
  • សរុប20225417