លោក ទៀ វិចិត្រ​ជួយ​សង់ផ្ទះ​ថ្មី​ជូន​ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​

13-March-2016 | ដោយ មែន កំសត់



ព្រះសីហនុ​៖ ក្រោយពី​ទទួលដំណឹង ថា​ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ នៅ​ថ្ងៃទី​១២ ខែមីនា ម្សិលមិញ​នេះ បណ្តាលអោយ ខូចខាត​ទាំងស្រុង ស្ថិតនៅ​ភូមិ​២ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ លោក ទៀ វិចិត្រ ជា​អ្នកជំនួញ​វ័យក្មេង ដែល​តែងតែ មានចិត្ត​សប្បុរសធម៌ នៅ​ខេត្ត​ព្រះសីហនុ ដោយ​ទឹកចិត្ត​អាណិតអាសូ បាន​ជួយ​សង់ផ្ទះ​ថ្មី​មួយ​ជូន​វិញ​។​
​ស្ត្រី​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ហើយ​បានទទួល ការសាងសង់​ផ្ទះ​វិញ​អោយ ដោយ លោក ទៀ វិចិត្រ នោះ​ឈ្មោះ តូប  លាង  ជា​ស្ត្រី​ម៉េ​ម៉ា​យ មាន​មុខរបរ​ត្រឹមតែ​ជា​កម្មករសំណង់  នៅ​ភូមិ​២ ឃុំ​អូរត្រេះ ត្រូវ​ភ្លើង​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាលអោយ មនុស្ស​រងគ្រោះថ្នាក់​ទេ​។​ក្រោយ​ទទួលបាន ដំណឹង​នេះ​លោក ទៀ  វិចិត្រ​ប្រកាសថា​លោក​នឹង​ផ្តល់ ជំនួយ​ជួយ​សាងសង់ ផ្ទះ​នេះ​ឡើងវិញ​ជូន​ដល់​គ្រួសារ​រងគ្រោះ ។​

​ដោយឡែក​នៅ​ស្រុក​ព្រៃនប់​វិញ ប៉ុន្មាន​ម៉ោង​ក្រោយ​ការផ្សព្វផ្សាយ​ពី លោកតា​ម្នាក់​ឈ្មោះ​ នាក់  ញ៉​ អាយុ​៨៤​ឆ្នាំ ជួល​ផ្ទះ​គេ​ស្នាក់នៅ​ម្តុំ ខាងក្រោយ​ផ្សារ វាលរេញ និង​ប្រក​បរបរ ដើរ​សំលៀងកាំបិត តាម​ផ្ទះ​អ្នកស្រុក​និង ក្នុង​ផ្សារ​រួចមក លោក ទៀ វិចិត្រ​បាន​ឧបត្ថម្ភ​ថវិកា ចំនួន​៤០​ម៉ឺន​រៀល អង្ករ​២​បាវ​១០០​គីឡូក្រាម ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ ច្រើន​មុខ​ទៀត​ជូន ទៅ​លោកតា​ជរា​រូបនេះ តាមរយៈ​លោក​មេឃុំ វាលរេញ​ស្រុក​ព្រៃនប់ កាលពី​រសៀល​ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៦​។​

​តាម​ស្ថានភាព​ជាក់ស្តែង​លោកតា​ជរា​រូបនេះ ត្រចៀក​ស្តាប់​មិនសូវ​ឮ​ភ្នែក​ក៍​មើល មិនសូវ​ច្បាស់​ពឹង​លើ​ឈើច្រត់ ដើរ​សំលៀងកាំបិត អោយ​អ្នកស្រុក​ក្បែរ ខាង​ប្តូរ​យក​កម្រៃ​ចិញ្ចឹមជីវិត និង​បង់ថ្លៃ​ផ្ទះជួល​មួយខែ​៧​ម៉ឺន​រៀល​។​
​លោកតា​មានប្រសាសន៍ ទាំង​សម្តី​ញ​រ័​ថា​នេះ​ជា ការទទួលបាន​ជំនួយ លើកដំបូង​សំរាប់​រូបគាត់ និង​ផ្តាំផ្ញើ​អរគុណ​ជូនពរ​ពី​ចម្ងាយ​ជូន​លោក ទៀ វិចិត្រ ដែល​ផ្តល់ជំនួយ​សំរាប់ មនុស្ស​ជរា​ដូច​រូបគាត់ នាពេលនេះ​៕

ចំនួនអ្នកទស្សនា

    20225227

  • ថ្ងៃនេះ7281
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26751
  • ខែនេះ14561
  • ឆ្នាំនេះ997781
  • សរុប20225227