ឯកឧត្តម ថោង ខុន ចូលរួម​ពិធី​អបអរសាទរ បញ្ចប់​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ កំពង់ចាម​ត្បូងឃ្មុំ​

14-March-2016 | ដោយ មែន កំសត់

​កំពង់ចាម​៖  នៅ​ថ្ងៃទី​៣​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ កំពង់ចាម​ត្បូងឃ្មុំ ក្រោម​ប្រធានបទ ទន្លេ​ស្អាត សហគមន៍​ល្អ នា​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ និង ជា​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ទន្លេ​នេះ​ផងដែរ ដែលមាន​វត្តមាន​ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ​ឯកឧត្តម​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​អភិបាលក្រុង រួមជាមួយ​នឹង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​កុះករ បាន​ចូលរួម​ទស្សនា ការសម្ដែង កីឡា​លើទឹក និង​កម្មវិធី​ប្រ​ណាំ​ទូកង នៅមុខ​ទីលាន រូបសំណាក់ កំពង់​រងចាំ ក្នុងនោះដែរ​កម្មវិធី​នេះ​បាន​ញ៉ាំ​ង​អោយ​បរិ​យា​កាល​នៅ​ថ្ងៃទី​៣​នៃ​ពិធីបុណ្យ​ទន្លេ​កាន់តែ​មាន​ភាព អធិកអធម សប្បាយ​រីករាយ​ក្រៃលែង និង​ជា​ផ្ទាំង​ទស្សនីយភាព កីឡា​ថ្មី​មួយទៀត​ដែរ សម្រាប់​ទឹកដី​កំពង់ចាម ក្រោយពី​បាន​ទស្សនាការ​សម្តែង​កីឡា​លើក​ទឹក និង ចែក រង្វាន់​ដល់​ក្រុមកីឡា ប្រ​ណាំ​ទូកង​ដែល​ទទួលបាន​ជ័យលាភី​។​

​ឯកឧត្តម លន់ លឹម​ ថៃ អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារពត៌មាន ស្តីអំពី​ការ​បូ​ប​សរុប លទ្ធ​ផល ជា​បណ្ដោះអាសន្ន នៃ​កម្វិធី​បុណ្យ​ទន្លេ រយៈពេល​២​ថ្ងៃ​នៃ​កម្មវិធី​បុណ្យ​ទន្លេ​កន្លងទៅ យើង​សង្កេតឃើញថា ប្រជា​ពលរ​ដ្ធ ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​មកលេង​កម្សាន្ត​នៅទីនេះ មុន​រហូតដល់​ទៅ​ពីថ្ងៃ​ឯណោះ​។ ចំនួន​អ្នក​មក​ទស្សនា​គិត​ត្រឹម​ពីថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ ២០១៦ នេះ​ចំនួន ៣៥ ម៉ឺន​នាក់​។​

 នៅ​យប់​ថ្ងៃទី ១៣ នេះ ជា​យប់​បង្ហើយ​នៃ កម្មវិធី​បុណ្យ​ទន្លេ​នេះ បើតាម​ការរំពឹងទុក​របស់ ឯកឧត្ដម​ថា មាន ចំនួន​អ្នក ទស្សនា​ប្រហែល​ជាង​១០ ម៉ឺ​ន​នាក់ និង​សរុប ទាំងបី​ថ្ងៃ ប្រមាណ ៥០​ម៉ឺ​ន នាក់ ឯ ណោះ ចំពោះ​ផ្នែក​រៀបចំ កម្មវិធី​បុណ្យ នេះ​វី​ញ គឺមាន​ភាព រលូន មិនមាន​អ្នី​ជា ឧបសគ្គ​រារាំង​ឡើង​បាន បញ្ចា​ប់ ទៅដោយ​រលូន ទាំង​ផ្នែក កីឡា ការ ប្រសាសន៍​បើ​គក​កម្ម​វី​ធី ការសម្ដែង​ការតាំង ពិព័រណ៍ តាម ស្តង់​និ​មួយៗ ជាពិសេស​គឺ បញ្ហា សន្តិសុខ​គឺមាន ភាពល្អប្រសើរ ណាស់ ដោយ ឯកឧត្តម​បាន បញ្ជាក់ប្រាប់ ថា ក្នុង​កម្មវិធី​នេះ បានដាក់ កម្លាំង​ជា ៣000​នាក់ ឯណោះ ដើម្បី​ការពារ​និង រៀបចំ សណ្ដាប់ធ្នាប់​ជូន​ប្រជាជន ដែល​មក កំសាន្ត​នៅ​ទី នេះ​។ អ្វីដែល​ពិសេស​ជាង នេះ​ទៅទៀត​នោះ​ឯកឧត្តម​និង រដ្ឋា​បាល​ខេត្ត រំពឹង ថា ព្រឹត្តិការណ៍ ទាំង​៣​ថ្ងៃ នេះ​និង មិន បាត់បង់ បន្ទាប់ពី​កម្មវិធី ចប់​ទៅ​នោះទេ គឺ​ចង់អោយ​វា ដក់​ជាប់​នៅ​កុង ដួង​ចិត្ត​របស់ ប្រជាជន​ទាំង អស់​គ្នា​ជា​រៀងរហូត ដូច​ប្រធាន បទ​នៃ​ម​ក្មវិធី​គឺ ទន្លេ​ស្អាត សហគមន៍​ល្អ ។ និង ជា​ភាព​ទាក់ទាញ​មួយ​ដែល​ធ្វើអោយ​បណ្ដារ​វិនិយោគិន​នា​ន​ចាប់​អារម្ភ​ណ៍ មកលើ​សក្ដានុពល ខេត្តកំពង់ចាម​ផងដែរ ដើម្បី​មក​វិនិយោគ និង បង្កើត​រោងចក្រ​ដែល​យក​វត្ថុធាតុដើម ខេត្តកំពង់ចាម​ផ្ទាល់​។ ម្យ៉ាងវិញទៀត​ឯកឧត្តម​សូម​អំពៀវនាវ ដល់​បណ្ដា វិនិយោគិន និង ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អភិវឌ្ឍន៍ លើ​វិស័យ​ទេសចរណ៍ អោយមាន​ការអភិវឌ្ឍ បន្ថែមទៀត​។ ​ហើយ​វា​ក៏​ជា​កម្លាំងចលករ ​មួយ​ដែល​ជួយ​អោយ​អាជ្ញាធរខេត្ត​ផ្ទាល់​ខិតខំ​ពង្រឹង​នូវ​ស​មត្ថ​ភាព បន្ថែមទៀត​ដោយមាន​ការ ពង្រឹង​តំបន់​ទេសចរណ៍​ដែលមាន ស្រាប់ និង ខិតខំ​បង្កើត​ថ្មី​នូវ​តំបន់​ដែល ទេសចរណ៍​ជាតិ​និង អន្តរជាតិ​កំពុង​ចាប់អារម្មណ៍ ជាក់ស្ដែង​មានដូចជា សួន អាពាហ៍ពិពាហ៍​, ការបង្កើត​ជាក​ញ្ចា​ប់ ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ,,, ។ល​៕

ដោយ៖ អ៊ាមហ៊ុយ

ចំនួនអ្នកទស្សនា

    20225397

  • ថ្ងៃនេះ7451
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26921
  • ខែនេះ14731
  • ឆ្នាំនេះ997951
  • សរុប20225397