លោក អៀង ស៊ី​ផានចុះទៅ​ត្រួតពិនិត្យ ទីតាំង ការដ្ឋាន​ដេប៉ូ​ខ្សាច់ ស្ថិតនៅសង្កាត់​វាល​ស្បូវ

14-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖  នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ លោក អៀង ស៊ី​ផាន អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កំលាំង ក្រុមការងារ​ខណ្ឌ សង្កាត់ បាន​ចុះទៅ​ត្រួតពិនិត្យ ទីតាំងនៅ​ចំណុច ការដ្ឋាន​ដេប៉ូ​ខ្សាច់ ស្ថិតនៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ  ខណ្ឌ​ច្បារអំពៅ  រាជធានី​ភ្នំពេញ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ មានការ​ចូលរួម​ដោយ លោក រស់ សុ​ភ័​ក្ត លោក ណុប ផា អភិបាលរងខណ្ឌ តំណាង​អធិការនគរបាល​ខណ្ឌ ក្រុមប្រឹក្សា សង្កាត់ នាយ បុ​ស្តិ៍​​រដ្ឋបាល​នគរបាល សង្កាត់ និង​អាជ្ញាធរ ភូមិ​ក្តី​តា​កុយ ព្រមទាំង​ប្រជាពលរដ្ឋ ២៦ គ្រួសារ​ផងដែរ​។​

 ​ជាការ​ឆ្លើយតប​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ២៦ គ្រួសារ រស់នៅក្នុង​សង្កាត់​វាល​ស្បូវ និង​អនុវត្តន៍​តាម​ក្រុមការងារ​របស់​សាលាខណ្ឌ លោក អៀង ស៊ី​ផាន អភិបាលខណ្ឌ​បាន​មានប្រសាសន៍ថា​៖ ម្ចាស់​អាជីវកម្ម​បាន​បើក ដេប៉ូ​លក់​ខ្សាច់ នឹង បើក​ទីតាំង​លាយ​បេតុង ដែល​បាន​បង្ករ​សំលេង​រំខាន ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការ​បូម​ខ្សាច់​បណ្តាល​ឲ្យ​លិចលង់ ដល់​លំនៅដ្ឋាន​ពលរដ្ឋ​ចំនួន ២៦ គ្រួសារ ត្រូវបាន កំលាំង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សំរេច​ផ្អាក អាជីវកម្ម​នេះ​ទាំងស្រុង​តែម្តង​៕​ដោយ៖ទស្សនយុវជន ស៊ាម  ហ៊ុន



​    ​
​    ​

ចំនួនអ្នកទស្សនា

    20225287

  • ថ្ងៃនេះ7341
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26811
  • ខែនេះ14621
  • ឆ្នាំនេះ997841
  • សរុប20225287