ក្រុមការងារ​សាលាខណ្ឌ ជ្រោយចង្វារ​ចុះទៅ​សួរសុខទុក្ខ​កញ្ញា ស៊ុំ ស្រី​ម៉ៅ យុវជន​សង្កាត់​ព្រែក លៀប​

15-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៦ មន្ត្រី​សាលាខណ្ឌ តំណាង​ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ចុះទៅ​សួរសុខទុក្ខ ​កញ្ញា ស៊ុំ ស្រី​ម៉ៅ យុវជន​សង្កាត់ ដែល​រងគ្រោះ​ដោយ​ចោរឆក់​កាបូប​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៥​និង​១២​នាទី នាទី​ទៀបភ្លឺ ថ្ងៃទី​១៣​ខែមីនា កន្លងទៅ នៅ​កន្លែង​ផ្លូវបត់​ចូល​ ផ្សារ​ព្រែក​ខ្វិត  ក្នុង ភូមិ​ព្រែក លៀប ពេល​ចេញពី​ធើ្វ​ការ​នៅ​ទឹក​សុទ្ធ​បណ្តាល​ឲ្យ​រងរបួស ​និង​បាត់បង់​លុយ​អស់​ចំនួន​៦០​ដុល្លា និង​ទូរ​សព្ទ័​០២​គ្រឿង​។​

​ការ​សួ​សុខទុក្ខ​មានការ​ចូលរួម​ពី ក្រុមការងារ​សង្កាត់​-​ភូមិ​តំណាងអោយ​លោក​ចៅសង្កាត់ ព្រាប មុនី ព្រមទាំង​ក្រុមយុវជន​សង្កាត់​ព្រែកលៀប ។​

​នាឱកាស​នោះ ក្រុមការងារ​បានធ្វើកា​រ​សំណេះសំណាល  និង​សម្ដែង​នូវ ក្ដី​អាណិតអាសូរ ចំពោះ​ហេតុការណ៍ និង​នាំយក​ថវិកា​ចំនួន ១០០​ដុល្លា របស់លោក​អភិបាលខណ្ឌ និង​៥0000​រៀល របស់លោក​ស្រី មាស រចនា ស្មៀន​សង្កាត់​ព្រែកលៀប ប្រគល់ជូន កញ្ញា ស៊ុំ ស្រី​ម៉ៅ យុវជន​សង្កាត់ ផងដែរ​៕

ចំនួនអ្នកទស្សនា

    20225137

  • ថ្ងៃនេះ7191
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26661
  • ខែនេះ14471
  • ឆ្នាំនេះ997691
  • សរុប20225137