កណ្ដាល ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦ លោកស្រីប្រធានក្រុមប្រឹក្សា ឃុំ ឆក់ឈើនាង តំណាង ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធានមូលនិធិគាំពារមាតាសម្រាលកូន និង ប្រធានក្រុមការងារគណពង្រឹង ស្រុកអង្គស្នួល ខេត្តកណ្តាល បានចុះសួរសុខទុក្ខស្ត្រីដែលទើបនឹងសម្រាលបានកូនភ្លោះ មានឈ្មោះ សួង សុខនាង និង ឪពុកឈ្មោះ រឿន សោភ័ណ្ឌ ស្រីទាំងពី ។
ក្នុងនោះមូលនិធិ ឯកឧត្តម បណ្ឌិត រស់ វណ្ណា និង លោកជំទាវបានឧបត្ថម្ភ ថវិកា ១២០,០០០ រៀល - សំភារៈទារក ២កញ្ចប់ -អង្ករ ៥០គីឡូក្រាម និង សំបុត្រកំណើត២ច្បាប់ ៕