ភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះ ដោយពិនិត្យ ឃើញ សកម្មភាព ក្នុងការដឹកនាំរបស់លោក ឃ្លាំង ហួត អភិបាលនៃគណៈ អភិបាលខណ្ឌ ជ្រោយចង្វារ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ក្នុងការចាត់ចែង និងណែនាំមន្ត្រីជួរមុខ និងជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយខណ្ឌជ្រោយចង្វារ ដែលជាអ្នកផ្តល់សេវាសាធារណៈផ្ទាល់ ខិតខំប្រឹងប្រែងអនុវន្តបានពេញលេញ មានគណនេយ្យភាព និងតម្លាភាព ស្របតាមស្មារតីប្រកាសរួមស្តីពីការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ៕