លោក គួច ចំរើន បើក​កិច្ចប្រជុំ​ពង្រឹង​បញ្ហា​សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់​ឱកាស បុណ្យចូលឆ្នាំ

16-March-2016 | ដោយ មែន កំសត់


​​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​ពង្រឹង​លើ​បញ្ហា​សន្តិសុខ និង​ការរក្សា​សណ្តាប់ធ្នាប់ នៅតាម​មូលដ្ឋាន​ជាពិសេស នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​នាពេលខាងមុខ​នេះ  ក្រោម​អធិបតីភាព លោក គួច ចំរើន អភិបាលខណ្ឌ និង​ជា​ប្រធាន  គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ។​

កិច្ចប្រជុំ​ខាងលើនេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍ សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ អភិបាលរង អធិការ​ខណ្ឌ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ ចៅសង្កាត់ មេ​ប៉ុស្តិ៍​ទាំង​១១​នាក់ ប្រធាន​ផ្សារ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើន​ផ្សេងទៀត​។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍ របស់​អង្គភាព ជុំវិញ ដែល​បានលើកឡើង និង​សំណូមពរ របស់ ស​ង្គា​ត់  រួចមក ឆ្លើយតប នៅក្នុង​កិច្ចប្រជុំ​នាឱកាស​នេះ​លោក គួច ចំរើន បានលើកឡើង​នូវ​បញ្ហាសំខាន់ៗ មួយចំនួន​រួមមាន​ទី​១ ផែនការ​ពួនស្ទាក់ ចោរ​រកម្ម ក្រុម​ឆក់ ក្រុម​គ្រឿងញៀន​ជាដើម  ទី​២-​រៀបចំ​កម្មវិធី​សម្រាប់​បុណ្យចូលឆ្នាំ ដើម្បី​សហការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​នាឱកាស​ចូលឆ្នាំ​។​

 ក្នុងឱកាស​ចូលឆ្នាំថ្មី​អភិបាល អភិបាលរង នាយ នាយ​យក​រង ការ​រិ​យា​ល័យ ត្រូវតែមាន​វេន​ប្រចាំការ ទី​៣-​ការដុត​ផាវ គឺ​គ្មាន កាំភ្លើង​បាញ់​ផាវ​គឺ​មិនត្រូវ​មាន​(​ត្រួតពិនិត្យ​ដកហូត​បើ​មាន​) និង​ទី​៤-​ការងារ​សំរាម​ត្រូវ​គ្រប់គ្រង​ឲ​បាន​ប្រសើរឡើង​តទៅទៀត​។​
​  

 ​ក្រៅពី​បញ្ហា​ទាំងនេះ លោក​អភិបាលខណ្ឌ​បាន​ណែនាំ និង​ជំរុញ​ដល់​មន្ត្រី ទាំងអស់​ត្រូវ​បង្កើន​ការចុះ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាទីបំផុត កុំ​ឲ្យ​មានការ​រិះគន់​កើតឡើង​និង​រីក​ទ្រង់ទ្រាយ​ធំ​៕


ចំនួនអ្នកទស្សនា

    20225167

  • ថ្ងៃនេះ7221
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26691
  • ខែនេះ14501
  • ឆ្នាំនេះ997721
  • សរុប20225167