ឯកឧត្តម ម៉ៅ​ធនិន បាន​អ​ញ្ចើ​ញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ នៅក្នុង​សាលាខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​

16-March-2016 | ដោយ មែន កំសត់



ពោធិសាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​បាន​អ​ញ្ចើ​ញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ស៊ីវិល មន្ត្រី​ជាប់កិច្ចសន្យា​បុគ្គលិក​អណ្តែត នៅក្នុង​សាលាខេត្ត និង មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​គរុ​សិស្ស​សរុប​ចំនួន ១២៥០​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ខេត្តពោធិសាត់​កាលពី​ថ្ងៃទី​១៥​ខែ មីនា ឆ្នាំ ២០១៦ ។​

លោក ភុំ ថា​យ ប្រធាន​កា​រិ​យា​ល​យ័​ក្របខណ្ឌ​និង​បណ្តុះបណ្តាល នៃ​មន្ទីរ​មុខងារសាធារណ​:​បាន​ជំរាបជូន អំពី​ក្របខណ្ឌ​មន្ត្រីរាជការ​ដែលមាន​នៅ​ក្នុង​ខេត្តពោធិសាត់​សរុប​មាន ចំនួន​៥៤៤៣​នាក់ ក្នុងនោះ​មន្ត្រី​ជា​ស្ត្រី​សរុប​ចំនួន​២១៦៣​នាក់ ក្នុង​មន្ត្រីរាជការ​ដែលមាន​កាំ​ប្រាក់​ប្រភេទ​ក ៦៥៧​នាក់ ស្រី​ចំនួន​១៥៤​នាក់ កាំ​ប្រាក់​ប្រភេទ ខ ២២០១​នាក់​ស្ត្រី​មាន​ចំនួន​៧៧៥​នាក់  កាំ​ប្រាក់​ប្រភេទ​គ មាន​ចំនួន​២៥៥៥​នាក់​ក្នុងនោះ​ស្ត្រី​១២៣៤ ក្រៅពី​មន្ត្រីរាជការ​ស៊ីវិល មាន​ក្រុមប្រឹក្សា​ខេត្ត​សរុប​ចំនួន ១៥​រូប ស្ត្រី​ចំនួន​០១​រូប ក្រុមប្រឹក្សា​ក្រុង​ស្រុក​សរុប​ចំនួន ៤៨​រូប ស្ត្រី​មាន​ចំនួន ១០​រូប ក្រុមប្រឹក្សាឃុំ​សង្កាត់​សរុប​មាន​ចំនួន​៣៤៣​រូប​ស្ត្រី​មាន​ចំនួន​៦១​រូប និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​សរុប​ចំនួន​១៩៩៨ រូប  និង​មន្ត្រី​កិច្ចសន្យា​តាម​បណ្តា​មន្ទីរ​និង អង្គភាព​សរុប​ចំនួន ៣១១​នាក់ និង​បុគ្គលិក​អណ្តែត​ចំនួន ១៩៦​នាក់ ។​

​ឯកឧត្តម ម៉ៅ ធនិន បាន​មាន​ប្រសា​ស​ន៏ ក្នុងនាម ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ក្នុងនាម​ឯកឧត្តម​ផ្ទាល់ មាន​សេចក្តីសោមនស្ស​រីករាយ​ជាទីបំផុត ដោយបាន​អញ្ជើញ​មកជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ស៊ីវិល​យើង​នៅតាម អង្គភាព​បណ្តា​មន្ទីរ​ជុំវិញ​ខេត្ត​នៅក្នុង​ថ្ងៃនេះ​ជា​យូរណាស់​មកហើយ កន្លង​ឯកឧត្តម​បាន​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន អ្នក​ម៉ូតូឌុប មន្ត្រីរាជការ​ចូល​សោធ​ន៏​និវត្ត​ន៏ ប៉ុន្តែ​ឯកឧត្តម នៅ​ចន្លោះ​មិនទាន់បាន​ជួប​ជាមួយ​មន្ត្រីរាជការ​ស៊ីវិល​របស់​យើង ។​

​ឯកឧត្តម ស៊ុយ សែម ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូ​យ សុខា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត តែងតែបាន​យកចិត្តទុកដាក់ និង​មានការ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ​និង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តពោធិសាត់​យើង​នេះ ។ ទីមួយ​ឯកឧត្តម ប្រើប្រាស់​ក្នុងនាម​ជា​យន្តការ​នៃ​ការដឹកនាំ​ខេត្ត ទី​ពីរ គឺ​ចូលរួម​ជា​សមាជិក​គ្រប់​ក្រុមគ្រួសារ​មន្ត្រីរាជការ​ទាំ​ង​អស់​នៅក្នុង ខេត្ត​សុទ្ធសឹង​ជា​ក្រុមគ្រួសារ​តែមួយ​ដែល​ថ្ងៃនេះ​ក៏មាន​មន្ត្រីរាជការ ទាំងអស់​ដែល​បាន​អញ្ជើញ​មកពី​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់​។ ទាក់ទង​និង​កាំ​ប្រាំ ដែលជា​បៀ​ប​វត្ស​រ៏​សម្រាប់ សម្រាប់​សម្រួល​រាល់​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ ដែលជា​គិតគូរ​មួយ​ដ៏​ខ្ពស់បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជា​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​និង​មុខងារ​មុខតំណែង ឯកឧត្តម តែ​បាន​ប្រកាន់ខ្ជាប់​

​មិនកើត​ឡើង​ដោយ​បក្សពួកនិយម​នោះទេ តែ​វា​កើតឡើង​ពី​ក្តី​ស្រឡាញ់​ពី​មន្ត្រីរាជការ នៅក្រោម​វាទ​ហើយ​ម្យ៉ាងវិញទៀត បើ​ធ្វើ​មេ​ត្រូវតែមាន​ព្រហ្មវិហារ​ទាំង​បួន​ទៅលើ​កូនចៅ  និយាយ​ឲ្យ​ខ្លី​បើ​ធ្វើ​មេ​ត្រូវមាន​ទឹកដោះ​ឲ្យ​កូនបៅ និង មាន​សិល្ប​:​វប្បធម៌​នៃ​ការចែករំលែក ឲ្យ​កូនចៅ​នៅក្រោម​បង្គាប់​បាន​រស់​ផង ៕  

ចំនួនអ្នកទស្សនា

    20225277

  • ថ្ងៃនេះ7331
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26801
  • ខែនេះ14611
  • ឆ្នាំនេះ997831
  • សរុប20225277