លោក ម៉ន​នី បណ្ឌិត រៀបចំ​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​

17-March-2016 | ដោយ មែន កំសត់



​ព្រៃវែង  ៖​នា ព្រឹក ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៦ នៅ​សាលាស្រុក​ស៊ីធរ​កណ្ដាល បានរៀបចំ​កិច្ចប្រជុំ​ប្រចាំ​ខែមីនា​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក ក្រោម​អធិបតីភាព លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក និង ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក​។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោក លោកស្រី​ជា អភិបាលរង មន្ត្រី​សាលាស្រុក ការិយាល័យ​ជុំវិញ សាលាស្រុក អធិការនគរបាល​ស្រុក អាវុធហត្ថ​ស្រុក បញ្ជាការ​សឹក​រង​ស្រុក លោក​មេឃុំ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ  ផងដែរ​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​ថ្នាក់ឃុំ ប៉ុស្តិ៍ ភូមិ ជុំវិញ​បញ្ហា​ប្រឈម​និង​តម្រូវការ​ចាំបាច់ លោក ម៉ន​នី បណ្ឌិត​ប្រធាន​គណៈបញ្ជាការ​ឯកភាព​និង ជា អភិបាលស្រុក បាន​មានមតិ និង​ដាក់​ផែនការ​ជូន​ដល់​បណ្ដា​អង្គភាព​ដើម្បី​អនុវត្តន៍​បន្ត គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ការយកចិត្តទុកដាក់​កិច្ចអភិវឌ្ឍន៍ ការចុះ​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​នូវ​គោលការណ៍​ច្បាប់ ពិសេស គ្រោះថ្នាក់​ចរាចរណ៍ ការងាររដ្ឋបាល​លិខិតស្នាម​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ​និង​អត្រានុកូលដ្ឋាន​តាម​កម្រៃ​សេវា​ច្បាប់ រាល់​ចំណុច​អសកម្ម​ភាព​ត្រូវធ្វើ​ការកែតម្រូវ ដើម្បី​ចូលរួម​កិច្ចអភិវឌ្ឍន៍​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​៕

អត្ថបទដោយ៖ សីហា




ចំនួនអ្នកទស្សនា

    20225197

  • ថ្ងៃនេះ7251
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26721
  • ខែនេះ14531
  • ឆ្នាំនេះ997751
  • សរុប20225197