លោកស្រី ស៊ឹម សុគន្ធា​រី នាំយក​អំណោយ​ប្រគល់ជូន​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​

17-March-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ នា​ព្រឹក​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៦ លោកស្រី អ៊ុក មាស​សូលី​ណា នាយិកា​សាខា បាន​ចាត់តាំង លោកស្រី ស៊ឹម សុគន្ធា​រី មន្ត្រី​ការិយាល័យ​សុខភាព និង គ្រប់គ្រង​គ្រោះមហន្តរាយ​សាខា​កាកបាទក្រហម  ស្រុក​ព្រះស្តេច  ខេត្ត ព្រៃវែង​។​

​ការចុះ​សាកសួរ​សុខទុក្ខ​នេះ មានការ​ចូលរួម​ពី មន្ត្រី​ការិយាល័យ​សុខភាព  សាខា​កាកបាទក្រហម ស្រុក  តំណាង​អាជ្ញាធរ ឃុំ អ្នកស្ម័គ្រចិត្ត ឃុំ ភូមិ  មេភូមិ​។​

​នាឱកាស​នោះ​លោកស្រី ស៊ឹម សុគន្ធា​រី មន្ត្រី​ការិយាល័យ​សុខភាព និង គ្រប់គ្រង​គ្រោះមហន្តរាយ​សាខា​កាកបាទក្រហម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​មានមតិ សំណេះសំណាល​ទៅកាន់​គ្រួសារ​ប្អូនស្រី ពៅ ស្រី​មី អាយុ ១៦​ឆ្នាំ ដែលមាន​ជីវភាព​ក្រីក្រ មាន​ជម្ងឺ​ប្រចាំកាយ សព្វថ្ងៃ​រស់នៅ ភូមិ​វាល ឃុំ​កំពង់​សឹង និង បាន​សម្ដែង​នូវ​ក្ដី អាណិត អាសូរ ព្រមទាំង​បាន​បួងសួង​សូម​ឲ្យ​ប្អូនស្រី ឆាប់​ជាសះស្បើយ​ពី​រោគា ទាំងពួង​ចាប់ពីពេលនេះ​តទៅ​។​

 រួមជាមួយ​គ្នា​លោកស្រី ស៊ឹម សុគន្ធា​រី តំណាង មន្ត្រី​អនុសាខា​កាកបាទក្រហម ស្រុក​ព្រះស្តេច បាន​នាំយក​ថវិកា របស់លោក​ឧកញ៉ា ស៊ុយ គឹម​លី សមាជិក​បំរុង​គណៈកម្មាធិកា​រ​សាខា ចំនួន ២០០,០០០​រៀល ជូន​ដល់​ប្អូនស្រី សម្រាប់​យកទៅ​ប្រើប្រាស់ និង​ដោះស្រាយ​ព្យាបាល​ជម្ងឺ ផងដែរ​៕

ចំនួនអ្នកទស្សនា

    20225217

  • ថ្ងៃនេះ7271
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26741
  • ខែនេះ14551
  • ឆ្នាំនេះ997771
  • សរុប20225217