លោក ឃ្លាំង ហួត បាន​ឧបត្ថម្ភ​ថវិកា ជា​រៀងរាល់ខែ​ដល់​លោក ជ័យ សា​ម៉េ​ត ចៅសង្កាត់រង​ព្រែកលៀប

17-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖  នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៦​នេះ ក្រុមយុវជន​សង្កាត់​ព្រែកលៀប និង​ខណ្ឌ​ជ្រោយចង្វារ តំណាងអោយ​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ និង​លោកស្រី ឈ្នាង ផាន់​ណា​រី លោក ចក់ ច​ន លោក​ជីវ សុធី តំណាង​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​ចុះសួរសុខទុក្ខ​លោក ជ​យ័ សា​ម៉េ​ត ដែលមាន​ជំងឺ​ប្រចាំកាយ​។​

​នាឱកាស​នោះ​ក្រុមការងារ​យុវជន​ខណ្ឌ ក៏បាន​នាំយក​នៅ​ថវិកា ១​លាន​រៀល ដែលជា​ថវិកា​លោក​អភិបាលខណ្ឌ​បាន​សន្យា​ជួយ​ទំនុកបំរុង​លោកពូ​ជាប្រចាំ​ខែ​ដើម្បី​ទិញ​ថ្នាំ​និង​ព្យាបាល​ជំងឺ ជូន​លោ​កជ​យ័ សា​ម៉េ​ត ដែលមាន​ជំងឺ​ប្រចាំកាយ​។​នេះ​ជាការ​លើកទឹកចិត្ត​រប​ស់​ថ្នាក់ដឹកនាំ​ដល់​មន្ត្រី​ចាស់ៗ​ដែល​ចូល​និវត្ត​ន៏ រឺ​មាន​ជំងឺ​ធ្វើ​ការលែង​បាន ៕
ដោយ៖ សីហា

ចំនួនអ្នកទស្សនា

    20225157

  • ថ្ងៃនេះ7211
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26681
  • ខែនេះ14491
  • ឆ្នាំនេះ997711
  • សរុប20225157