ព្រៃវែង ៖ នៅថ្ងៃទី១៦ និង ១៧ខែមិនាឆ្នាំ២០១៦លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល និងមន្ត្រីសាលាស្រុក ឃុំ ភុមិ បានចូលរួមផ្សព្វផ្សាយ និងចាក់ថ្នាំ វ៉ាក់សាំងជេអ៊ីការពារជំងឺរលាកខួរក្បាល សម្រាប់កុមារ ពីអាយុ ៩ខែដល់ ១៥ឆ្នាំ នៅតាមប៉ុស្តិ៍និងទីតាំងដែលក្រុមការងារមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្ត ភូមិ បានកំណត់ក្នុងកាលវិភាគ។
ថ្លែងក្នុងឱកាសនេះដែរ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល សូមអំពាវនាវ អោយបងប្អូនដែលមានកូនតូច ដែលមានអាយុដូចកំណត់ខាងលើ អញ្ជើញយកកូនមកចាក់ថ្នាំវ៉ាក់សាំងនេះ ដោយមិនយកប្រាក់ឡើយ ដើម្បី បង្ការនិងការពារជម្ងឺរលាកស្រោមខួរ និងខួរ ក្បាលផងដែរ ៕
អត្ថបទដោយ៖CHHORN SEIHA