ភ្នំពេញ៖ ដោយ ពិនិត្យ ឃើញ និងលើកទឹកចិត្ត ដល់កម្លាំង កងទ័ព វរៈក្លាហាន ជួរមុខ ដើម្បីបូរណភាព ដែនដីសុវណ្ណភូមិ នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា បានដឹកនាំប្រតិភូសាលាខណ្ឌដង្កោ ចុះទៅសួរសុខទុក្ខបងប្អូនកងទ័ពនៅទិសប្រាសាទព្រះវិហារ។
នៅម៉ោង១៤និង៣០នាទី ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ ប្រតិភូបានមកដល់ស្រុករវៀង និងបានជួបជាមួយមិត្តភក្តិដែលធ្វើការនៅស្រុកនេះ ដើម្បីសំដែងនូវការសួរសុខទុក្ខ និងនឹករលឹកគ្នា បន្ទាប់មកនឹងប្រតិភូសាលាខណ្ឌដង្កោបានធ្វើដំណើរទៅសំរាកនៅស្រុក ស្រអែមនាយប់នេះ។
ហើយនៅព្រឹកថ្ងៃទី១៨ខែមិនា ឆ្នាំ២០១៦ ទើបក្រុមការងារសាលាខណ្ឌ បន្តដំណើរ និងយកសម្ភារៈថវិកា ផ្ដល់ជូនដល់វរៈកងទ័ព៕