លោក​ម៉ន​នី បណ្ឌិត យក​មូលនិធិ សម្ដេច សខេង ប្រគល់ជូន​សព​គ្រួសារ​ក្រីក្រ​នៅ ឃុំ​ល្វេ​ស្រុក​ស៊ីធរ​កណ្ដាល​

17-March-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖  នៅ​រសៀល​ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០១៦  លោក​ម៉ន​នី បណ្ឌិត អភិបាល​នៃ គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​ចុះ​ចែក​មូលនិធិ​មនុ​ស្សធ​ម៍ ស ខេង ជូន​ដល់​គ្រួសារ ដែលមាន​សមាជិក​ទទួល​មរណភាព ចំនួន​២​គ្រួសារ​ដល់ផ្ទះ ស្ថិតនៅ​ភូមិ អំបែងចេះ ឃុំ​ល្វេ ស្រុក​សីធរ​កណ្តាល ខេត្ត ព្រៃវែង​។​

​ក្នុង​ពិធី​នោះ​មានការ​ចូលរួម​ពី​លោក សមាជិក​ក្រុមប្រឹក្សាឃុំ  មន្ត្រី​សាលាស្រុក  មេភូមិ​ផងដែរ​។​​ថ្លែង​ទៅកាន់​គ្រួសារ​សព​ទាំង​២​នាឱកាស​នោះ លោក​ម៉ន​នី បណ្ឌិត អភិបាល​នៃ គណៈ​អភិបាល ស្រុក ស៊ីធរ​កណ្ដាល បាន​សម្ដែង​និង​ចូលរួម​នូវ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព ទន្ទឹមនឹងនោះ​លោក​អភិបាល និង ក្រុមការងារ បាន​ពាំ​នាំនូវ​មូលនិធិ​មនុស្សធម៌ សម្ដេច សខេង ឧបត្ថម្ភ​ដល់​គ្រួសារ​សព ក្នុង​១​គ្រួសារ  ថវិកា ២០០,០០០​រៀល និង លិខិត​រំលែក​ទុក្ខ​១​សន្លឹក​ផងដែរ​។​

​តំណាង​គ្រួសារ​សព​ទាំង​២​បាន​សម្ដែង​នូវ​អំណរគុណ ចំពោះ​លោក អភិបាល និង ក្រុមការងារ​ដែល​បាន​ចំណាយពេល​មក​ចូលរួម និង ផ្ដល់​ថវិកា​ដល់​គ្រួសារ​ពួកគាត់  និង​បាន​សូម​ប្រសិទ្ធពរ​បវរ​ប្រសើរ​ជូន​ដល់ លោក​អភិបាលស្រុក និង ក្រុមការងារ​សូម​ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង សម្រេច ជោគជ័យ ការងារ​តាម​ការចាត់​តាំងរបស់ រាជរដ្ឋាភិបាល​៕
​អត្ថបទ​ដោយ​៖ CHHORN  SEIHA

ចំនួនអ្នកទស្សនា

    20225237

  • ថ្ងៃនេះ7291
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26761
  • ខែនេះ14571
  • ឆ្នាំនេះ997791
  • សរុប20225237