ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ក្រុមឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌនិង លោក យឹម សាវុធ អធិការរងនគរបាល ខណ្ឌឬស្សីកែវ។
កិច្ចប្រតិបត្តិការមានមន្រ្តីមកពីប៉ុស្ត៍នគរបាល ប្រជាការពារ ខណ្ឌ សង្កាត់និង កម្លាំង អន្តរាគមន៍ សរុប៤០នាក់ ។
កិច្ចប្រតិបត្តិការណ៍ទទួលបានជាលទ្ធផលរួមមាន ៖ អាវុធឆ្លងកាត់ គ្មាន បកស្កុតរថយន្តបិតកញ្ចក់ខ្មៅគ្មាន ត្រួតពិនិត្យម៉ូតូ៨៥ គ្រឿង ក្នុងនោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព៩ គ្រឿង និងមិនមានកញ្ចក់មើលក្រោយចំនួន ២គ្រឿង ត្រួតពិនិត្យរថយន្តឆ្លងកាត់ ២២ គ្រឿង ៕
អត្ថបទដោយ៖ សីហា