ភ្នំពេញ ៖ ព្រឹកថ្ងៃទី ១៧ខែមីនា ឆ្នាំ២០១៦ លោកជំទាវ អ៊ួន សុវណ្ណារិន ប៉ាសុជាតិវង្ស ប្រធានកាកបាទក្រហម រាជធានីភ្នំពេញ អញ្ជើញ ចុះពិនិត្យការដ្ឋានសំណង់សហគមន៏អណ្តូងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អមដំណើរចូលរួមជាមួយលោកជំទាវនាឱកាសនោះ មាន មន្ត្រីសាខាកាកបាទ្រហម ខណ្ឌ លោកទូច សាលីន អភិបាលរង លោកចៅសង្កាត់ និង មន្ត្រីសង្កាត់ លោកនាយប៉ុស្តិ៍ប៉ុស្ត៍គោករកា ។
ថ្លែងទៅកាន់សមាជិកសមាជិកា នៃអ្នកទទួលផលអណ្ដូង និងក្រុមការងារត្រួតពិនិត្យនាពេលនោះលោកជំទាវ អ៊ួន សុវណ្ណារិន ប៉ាសុជាតិវង្ស ប្រធានកាកបាទក្រហម រាជធានីភ្នំពេញបានមានមតិសប្បាយរីករាយនិងបានថ្លែងនូវអំណរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសហគមន៍ ក្នុងការចុះពិនិត្យមើល ក្រុមការងារសាងសង់ ហើយលោកជំទាវបានស្នើដល់ ក្រុមការងារត្រូវពន្លឿន ការសាងសង់ឲ្យបានឆាប់ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ហើយទន្ទឹមនឹងការប្រើប្រាស់នោះត្រូវជួយថែរក្សានិងសំអាតអនាម័យអណ្ដូងដើម្បីការពារ សុខមាលភាព និង ការបង្ការជំងឺឆ្លងផ្សេងៗ៕
អត្ថបទដោយ៖ សីហា