អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ប្រកាស​កាត់​ដើម​ត្រែង និង​ដុត​បំផ្លាញចោល សូម​ឲ្យ​ប្រជាពលរដ្ឋ កុំ​ភ្ញាក់ផ្អើល

18-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បានប្រកាស​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅពេល​មាន​រថយន្ត ពន្លត់​អគ្គិភ័យ​ចេញ ទៅ​បាញ់​ពន្លត់ភ្លើង នៅតាម​ដង​ទន្លេ គឺ​ទៅ​បាញ់​ពន្លត់ភ្លើង​ដែល​អាជ្ញាធរ បាន​កាត់​និង​ដុត​ដើម​ត្រែង​ចោល នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​នេះ ។​

​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ បាន​ឲ្យ​ដឹងថា ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បង្កើន​ការទាក់ទាញ ចំពោះ​បញ្ហា​បរិស្ថាន នៅតាម​ដង​ទន្លេ​នោះ អភិបាលខណ្ឌ បាន​ឲ្យ​ក្រុមការងារ ចុះទៅ​កាត់​ដើម​ត្រែង ហើយ​ដុត​បំផ្លាញចោល ដូច្នេះ​នៅពេល​កាត់​រួច នឹងធ្វើ​ការដុត​បំផ្លាញ​ចោល ដែល​ត្រូវការ​ពន្លត់​អគ្គិភ័យ របស់​ក្រុមហ៊ុន OCIC ទៅ​បាញ់​ពន្លត់​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20225937

  • ថ្ងៃនេះ7991
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27461
  • ខែនេះ15271
  • ឆ្នាំនេះ998491
  • សរុប20225937