កំពង់ចាម ៖ នាថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៧ នេះ ឯកឧត្តមអភិបាលខេត្ត លន់ លឹមថៃមន្ទីរពាក់ពន្ធ័មាន មន្ទីរទេសចរណ៍និង បរិស្ថាន រួមទាំង យុវជននិង សិស្សានុសិស្ស រាប់ពាន់នាក់ ធ្វើការសម្អាត ទីក្រុងកំពង់ចាម ក្រោយកម្មវិធីបុណ្យទន្លេ បាន ចប់រួចរាល់ជាស្ថាពរ ។
នេះ ឯកឧត្តមអភិបាលខេត្ត លន់ លឹមថៃ បានថ្លែងថា ៖ដោយខេត្តកំពង់ចាមទើបតែប្រារព្វពិធី បុណ្យទន្លេ ចប់សព្វគ្រប់ទៅ រយៈពេល ប៉ុន្មានថ្ងៃនេះ ក្នុងគោលបំណង ផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហា បរិស្ថាននិង ទេសចរណ៍ ដូចដែលបាន ដាក់ក្នុង ប្រធានបទនា បុណ្យទន្លេ គឺ "ទន្លេស្អាត សហគមន៍ល្អ" តែយ៉ាងណាមិញ ក៏នៅតែមាន ប្រជាជន មួយ ក្តាប់តូចដែល មិនបានយល់ច្បាស់អំពីបញ្ហា នេះ និង អត្ថន័យនៃ បុណ្យទន្លេ ហើយធ្វើការចោល សម្រាម ពាសវាលពាសកាល ដែលជាហេតុធ្វើ អោយបាត់បង់ នូវ សោភ័ណ្ឌភាប របស់ទីក្រុងហេតុ នេះហើយទើបឯកឧត្តមអភិបាលខេត្ត ដឹកនាំកម្លាំងមក ដើម្បីសម្អាតទីក្រុង ជាគំរូ និង ជា សារ ដ៏ល្អមួយ ដល់ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាមទាំងមូល។
នាឱកាសនោះ ដែរឯកឧត្តម ក៏បាន អោយដឹងដែរថា ខេត្តកំពង់ចាមគឺជា ខេត្តមួយដែល ពិត គឺមាន ការអភិវឌ្ឍន៍ខេត្តដែលស្អាត និង មាន សក្ដានុពល សុខសុវត្តិភាព សន្តិភាព ភាពរីកចំរើន លើគ្រប់ វិស័យ ខេត្តកំពង់ចាមមិនមែនជា ខេត្ត ដែលនៅក្នុង សារព័ត៌មាននោះទេ។
លោកបានបន្តទៀតថា ថ្ងៃនេះខ្ញុំសប្បាយរីករាយ ជា ខ្លាំងដែលបងប្អូន ប្រជាពលរដ្ឋបាន យល់ដឹង ច្រើនអំពីបញ្ហាបរិស្ថានតែយ៉ាង ណាឯកឧត្តម ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់ ជួយថែរក្សា ទីក្រុង របស់ យើងទាំងអស់គ្នាដោយចាប់ផ្តើម ពីខ្លួន យើង។និង អំពាវនាវ ដល់ ស្ថាប័នពាក់ព័ន្ធទាំងអស់ អោយមាន ការ ត្រួតពិនិត្យអោយបាន ម៉ត់ចត់ទៅបញ្ហា នេះព្រោះវា ជាមុខមាត់ មួយរបស់ខេត្តផងដែរ និង ដើម្បី អោយខេត្តកំពង់ចាមយើងក្លាយជាខេត្ត គំរូ ប្រចាំប្រទេស ហើយបិងឈាន ចូលទៅក្នុង ការប្រកួតប្រជែងទីក្រុងស្អាតប្រចាំ តំបន់អាស៊ានទាំងមូល៕
ដោយ៖ អ៊ាម ហ៊ុយ