ឯកឧត្តម ជា​ សុ​មេធី ៖ ​ត្រូវ​លុបបំបាត់​ឱ្យអស់​រាល់​ភាព​អសកម្ម​នានា ជាពិសេស ការផាកពិន័យ​លើស​ច្បាប់​កំណត់ និង​ត្រូតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់ ដែល​ធ្វើឱ្យ​ខូច​ផ្លូវ និង​ស្ពាន​

18-March-2016 | ដោយ មែន កំសត់


​ខេត្តព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ មីនា ២០១៦ ម្សិលមិញ​នេះ អាជ្ញាធរខេត្ត​បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក ដើម្បី​ដាក់​ផែនការ សកម្មភាព និង​កំណត់​គោលដៅ សម្រាប់​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅតាម​ដងផ្លូវ​សំខាន់ៗ​នានា​ក្នុង​ខេត្ត ។​

​ឯកឧត្តម យុន ឈុ​ន្នី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងន័យ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត ទាប​បំផុត ដែល​យន្តការ​នេះ​ធ្វើឡើង​តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ ការផាកពិន័យ និង​ការផ្តន្ទាទោស​ទៅតាម​ច្បាប់ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​យល់ដឹង​ច្បាស់ ហើយ​ងាក​មក​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់ ត្រូវ​លុបបំបាត់​ឱ្យអស់​រាល់​ភាព​អសកម្ម​នានា ជាពិសេស ការផាកពិន័យ​លើស​ច្បាប់​កំណត់ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ និង​ជះឥទ្ធិពល​មិនល្អ​ដល់​ថ្នាក់ដឹកនាំ ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការរីក ចម្រើន​ថែមទៀត​នោះ ។​

 ជាមួយគ្នានេះ គឺត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​ឱ្យខាងតែបាន ចំពោះ​ក្រុម​រថយន្ត​ដឹក​លើស​ទម្ងន់ ដែល​ធ្វើឱ្យ​ខូច​ផ្លូវ និង​ស្ពាន ទាំង​សម្ថ​កិច្ច អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួមគ្នា​គិត រួមគ្នា​គូរ និង​រួមគ្នា​ទទួលខុសត្រូវ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​រថយន្ត​ទាំងនោះ ៕

អត្ថបទដោយ៖ សីហា

ចំនួនអ្នកទស្សនា

    20225097

  • ថ្ងៃនេះ7151
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26621
  • ខែនេះ14431
  • ឆ្នាំនេះ997651
  • សរុប20225097