ប្រតិភូ​៣​អង្គភាព​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង មន្ទីរ​សាធារណៈការ រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​កង​នគរបាល​ការពារ​ព្រំដែន​ខេត្តព្រះវិហារ​

19-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ ប្រតិភូ ​៣ ​អង្គភាព ដែលមាន ​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង លោក សាំ ពិសិដ្ឋ  ប្រធាន​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ​កង​នគរបាល​ការពារ​ព្រំដែន​វរៈ​សេនា​តូច​លេខ ៧៩៣ កំពុង​ឈរជើង​នៅ​ចំណុច​ច្រក​អានសេស ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

 ក្នុង​ការចុះ​ទៅនេះ​គណៈប្រតិភូ​យើង​បាន​នាំយក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​ដល់​មន្ត្រីនគរបាល គ្រួសារ​នគរបាល​ដែល​រស់នៅ​តំបន់​នោះ ដើម្បី​ជាការ​ផ្សាភ្ជាប់​រវាង​បងប្អូន​កងកំលាំង​សរម​ភូមិ​មុខ និង​បងប្អូន​សរម​ភូមិ​ក្រោយ ម្យ៉ាងវិញទៀត​សបញ្ជាក់​ឲ្យ​ឃើញថា អ្នក​នៅ​សមរភូមិ​ក្រោយ​តែងតែ​នឹករលឹក​ដល់​បងប្អូន​ជា​កងកំលាំង​នៅឯ​សមរភូមិ​មុខ និង​ចង់ដឹង​អំពី​សុខទុក្ខ​របស់​កងកំលាំង​យើង​គ្រប់ពេលវេលា​។ អំណោយ​ដែល​នាំយកទៅ​ចែកជូន​នាឱកាស​នោះ​រួមមាន​៖ មី ១៥០​កេស  ទឹកស៊ីអ៊ីវ ៦០​យួរ  ទឹកត្រី ៦០​យួរ .​ត្រីខ ៩​កេស​ធំ ​ទឹកក្រូច ៦០​កេស ​ទឹកបរិសុទ្ធ ៦០​កេស ៧.​ល្ពៅ​-​ត្រឡាច ២​ការុង​ធំ ថ្នាំពេទ្យ ៩​កេស​.​ឧបករណ៍ GPS ចំនួន ១​គ្រឿង ព្រមទាំង​ថវិកា​សរុប ២៣​លាន ១​សែន ៦​ម៉ឺន​រៀល​។​

​ឆ្លៀត​នាឱកាស​នោះ​លោក​អភិបាលខណ្ ឌ​ពោធិ៍​សែន​ជ័យ បានផ្តល់​ថវិកា​បន្ថែម​ដល់​យុទ្ធ​នារី​ចំនួន​ពីរ​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន ១០​ម៉ឺន​រៀល ដើម្បី​ជាការ​លើទឹក​ចិត្ត និង​អាណិត​ស្រាញ់​ដល់​ពួកគាត់ ៕

អត្ថបទ៖ លោក សីហា

ចំនួនអ្នកទស្សនា

    20224507

  • ថ្ងៃនេះ6561
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26031
  • ខែនេះ13841
  • ឆ្នាំនេះ997061
  • សរុប20224507