ប្រតិភូ ​សាលាខណ្ឌ​ដង្កោ​ និង ខណ្ឌ សែនសុខ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​កងទ័ព នៅ​វរ​សេនា​តូច ខេត្តព្រះវិហារ

19-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ប្រតិភូ​សាលាខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង​ប្រតិភូ​សាលាខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក លី សា​វ៉េ​ត អភិបាលខណ្ឌ​សែន​សុខ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​កងទ័ព នៅ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩៤ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩ ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

ពិធីសំណេះសំណាលនេះមានការចូលរួមពី លោក លោកស្រី អភិបាលរង ខណ្ឌ សមាជិក្រុមប្រឹក្សាខណ្ឌ ក្រុមការងារយុវជន ខណ្ឌ សង្កាត់ និង មន្រ្តីផ្សេងៗជាច្រើននាក់ផងដែរ។

​ក្នុងឱកាស​នោះ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បានធ្វើ​ការលើកឡើង​អំពី​ការយកចិត្តទុកដាក់ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិតរ​មួ​ត និង​ជួយ​គ្នា​ទៅវិញទៅមក រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ហើយ​ជា​រៀងរាល់ឆ្នាំ​សាលាខណ្ឌ​ដង្កោ រួម​នឹង​សាលាខណ្ឌ​សែន​សុខ ដែលជា​ខណ្ឌ​សម្ព័ន្ធភាព​ជាមួយនឹង​វរៈ​សេនា​តូច​លេខ​៣៩៤ នៅ​ទិស​ព្រះវិហារ​។​

 លោក​អភិបាល​ក៏បាន​លើកឡើង​បន្តថា​៖​កិច្ច អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយគ្នា​លោក​អភិបាល ក៏​អំពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចំពោះ​ការអភិវឌ្ឍន៍​ខឿន​ការពារជាតិ ដែលជា​និច្ចកាល សម្តេច​តែង​បានគិត​គូរ និង​យកចិត្តទុកដាក់​ដល់​ដើម្បី​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។
​លោក​អភិបាលខណ្ឌ​ទាំងពីរ​បាន​ថ្លែង​បន្ថែមថា ៖​ជា​រៀងរាល់ឆ្នាំ​គឺ​សាលាខណ្ឌ​ទាំងពីរ​ដែលជា​ខណ្ឌ​សម្ព័ន្ធភាព​របស់​វរៈ​សេនា​តូច លេខ​៣៩៤ តែងតែ​មក​សំណេះសំណាល និង​នាំយក​នូវ​សម្ភារៈ និង​ថវិកា មក​ផ្តល់ជូន​ដល់​កងទ័ព ហើយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែលជា​សំណូមពរ​របស់​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ ៣៩៤​ផងដែរ​។

​ថវិកា​ដែល​បាន​យកទៅ​ឧបត្ថម្ភ​ជូន​ដល់​វរៈ​សេនា​តូច​លេខ​៣៩៤ និង​នាយ​ទា​ហ៊ាន ពល​ទា​ហ៊ាន ក្នុងឱកាស​នោះ​រួមមាន​៖​ឧបត្ថម្ភ​ការស្ថាបនា​ផ្លូវ​ចូល​អគារ​ចំនួន ០៤ របស់​វរៈ​៣៩៤ ថវិកា ១២.០០០.០០០​រៀល​ឈូសឆាយ​ព្រៃ សម្រាប់ធ្វើ​ចម្ការ​របស់​កងទ័ព ថវិកា ៦.០០០.០០០​រៀល​ឧបត្ថម្ភ មេបញ្ជាការ មេបញ្ជាការរង និង​នាយ​ទា​ហាន ពល​ទា​ហ៊ាន ថវិកា ២៥.៤០០.០០០​រៀល​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ចំនួន ១០០០​លីត្រ  ពូជ​បន្លែ​គ្រប់មុខ ចំនួន ៥៥​គីឡូក្រាម គ្រឿងឧបភោគ​បរិភោគ មួយចំនួន ធំ​ទៀត សរុប​ជា​ថវិកា​ប្រមាណ ៤៥.០០០.០០០​រៀល​៕

ដោយ៖ សីហា

ចំនួនអ្នកទស្សនា

    20224227

  • ថ្ងៃនេះ6281
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25751
  • ខែនេះ13561
  • ឆ្នាំនេះ996781
  • សរុប20224227