លោក សេង សាញ់ ប្រគល់​ពស់ថ្លាន​មួយ​ក្បាល អោយ​ទៅខាង​អភិរក្ស សត្វព្រៃ​

19-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ ជា​ញឹកញាប់ អាជ្ញាធរ​សង្កាត់ តែងតែ​ចូលរួម អភិរក្ស ធនធានបរិស្ថាន  ទើប​នៅ វេលា​ម៉ោង​និង​០០​នាទី នេះ​ថ្ងៃទី​១៩​ខែ​មិនា​២០១៦​នេះ លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ បានប្រគល់​ពស់ថ្លាន​មួយ​ក្បាល អោយ​ទៅខាង​អភិរក្ស សត្វព្រៃ​ដើម្បី​យកទៅ​ដោះលែង​នៅ​តំបន់​ព្រៃ​ធម្មជាតិ ដែលមាន​សុវត្ថិភាព និង​ស​ស្របតាម​លក្ខណៈ​ជីវ​សាស្ត្រ​នៃ​ប្រភេទ​សត្វ​នីមួយៗ​។​

​នៅក្នុង​ឱកាស​នោះ​តំណាង​អភិរក្ស​សត្វព្រៃ​បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​លោក​ចៅសង្កាត់ និង​ក្រុមការងារ ដែល​បាន​ចូលរួម​ទប់ស្កាត់​ការពារ នូវ​ធនធាន​សម្បត្តិ សម្រាប់​ជា​កេរតំណែល ហើយ​បាន​ជួយ​សហការ​នឹង​ការបំផ្លាញ រត់ពន្ធ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​ចូលរួមចំណែក​អភិរក្ស​ធនធាន​នៅក្នុង​ប្រទេស​និង​សង្គមជាតិ​៕
​អត្ថបទ ដោយ ៖ សីហា​

ចំនួនអ្នកទស្សនា

    21280197

  • ថ្ងៃនេះ2641
  • ម្សិលមិញ7201
  • សប្តាហ៍នេះ9851
  • ខែនេះ53111
  • ឆ្នាំនេះ837741
  • សរុប21280197