ប្រតិភូ ​សាលា ខណ្ឌ​ប្ញ​ស្សី​កែវ ចុះសួរសុខទុក្ខ ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ការពារ​ព្រំដែន​នៅ​ទិស​ប្រាសាទព្រះវិហារ

19-March-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ  ៖ នា​ព្រឹក​ថ្ងៃទី ១៨ ខែ​មិនា ឆ្នាំ​២០១៦​គណៈប្រតិភូ​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាលខណ្ឌ ដោយមាន​ការចូលរួម​ពី មន្ត្រីរាជការ ក្រោម​ឱវាទ យុវជន​និស្សិត​អមត យុវជន សស​យក សង្កាត់ ខណ្ឌ​ចំនួន ៦២​នាក់ បានចេញ​ដំណើរ​ចុះសួរសុខទុក្ខ​កងទ័ព​នៃ​វរៈ​សេនា​តូច​លេខ​៣៩១ នៃ​កងពលតូច លេខ​៩ នៅ​ឃុំ​អូ​ជុ​ញ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែរ​កំពុង​ឈរជើង ការពារ​ព្រំដែន និង​ប្រាសាទ ព្រះវិហារ ។ ចំពោះ ការជួបជុំ បងប្អូន កងទ័ព នឹង​ប្រព្រឹត្ត​ទៅនា​ល្ងាច​ថ្ងៃទី​១៨​នេះ ដែរ​មាន ខណ្ឌ សម្ព័ន្ធមេត្រីភាព​ចំនួន​៣ ចូលរួម​៖ មាន​ខណ្ឌឫស្សីកែវ , ជ្រោយចង្វារ និង​ព្រែក​ព្នៅ ។

​នា​ថ្ងៃទី​១៩ ខែ​មិនា នេះ​បណ្តា​ខណ្ឌ បន្ត​ចូលរួម​អប​ដំណើរ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សំណេះសំណាល និង​ចែក​អំណោយ​នៅ​បញ្ជាការដ្ឋាន​កងពលតូច​អន្តរាគមន៍​លេខ​9 ៕

ចំនួនអ្នកទស្សនា

    20224357

  • ថ្ងៃនេះ6411
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25881
  • ខែនេះ13691
  • ឆ្នាំនេះ996911
  • សរុប20224357