ក្រុម​ការងារ ​សាលាខណ្ឌ ៣(​ខណ្ឌ មានជ័យ ចំការមន និង​ខណ្ឌ​ព្រែក​ព្នៅ​)​ចុះសួរសុខទុក្ខ​កងទ័ព​កងវរៈសេនាតូច​លេខ​៣៩២​ព្រំដែន​នៅ​ទិស​ព្រះវិហារ​

19-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖​ នា​ព្រឹក​ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៦ នេះ គណៈប្រតិភូ​ខណ្ឌមានជ័យ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌចំការមន ដែល​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងទ័ព​កងវរៈសេនាតូច​លេខ​៣៩២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩ ភូមិ​អូរ​ជុ​ញ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ចុះសួរសុខទុក្ខ និង​នាំយក​សំភារៈ ថវិកា គ្រឿងឧបភោគ បរិភោគ​ចែកជូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៅ​ទិស​ព្រះវិហារ ចំនួន ៤៥០​នាក់ ។​

​ថ្លែង​ទៅកាន់ វរៈ​កងទ័ព នាឱកាស​នោះ លោក ពេជ្រ កែវ​មុនី  អភិបាលខណ្ឌ មានជ័យ លោក អៀង ស៊ី​ផាន អភិបាលខណ្ឌ ច្បារអំពៅ និង​លោក ព្រុំ ​សំខាន់ អភិបាលខណ្ឌ ចំការមន បាន​លើកឡើងថា​៖  ទោះបី​ស្ថានភាព​នៅតាម​បណ្តោយ​ព្រំដែន​មាន​ស្ថានភាព​ស្ងប់ស្ងាត់​យ៉ាងណាក្តី ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ទាំងមូល ពិសេស​ប្រជាជន និង​មន្ត្រីរាជការ​ក្នុង​ទូទាំង​ខណ្ឌមានជ័យ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌចំការមន នៅតែ​បន្ត​យកចិត្តទុកដាក់​អំពី​ជីវភាព​កងទ័ព​នៅឯ​សមរភូមិ​មុខ​មិនដែល​ភ្លេច​ឡើយ ដែល​នេះ​សរ​បញ្ជាក់​អោយឃើញថា ការចង​សម្ព័ន្ធមេត្រីភាព​រវាង​សមរភូមិ​ក្រោយ​ជាមួយនឹង​សមរភូមិ​មុខ គឺមាន​ឆ​ន្ទះ​តែមួយ​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ ក្នុង​គោលបំណង គឺ​ការពារ​បូរណភាព​ទឹកដី​មិនអោយ​បាត់បង់​សូម្បី​តែមួយ​មី​លី​ម៉ែត្រ ។​

​បញ្ហា​ព្រំដែន​ជា​បញ្ហា​សម្រាប់​ជាតិ ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត កន្លងមកនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​នយោបាយ កសាង​ប្រែក្លាយ​តំបន់​ព្រំដែន​របស់​ប្រទេស​កម្ពុជា ជា​តំបន់​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ។

ជាមួយគ្នានេះដែរ សម្តេច​តែង​បាន​​លើកទឹកចិត្ត​កងទ័ព​គ្រប់​កម្រិត គ្រប់ផ្នែក និង​គ្រប់​ជំនាញ​ទាំងអស់ ទាំង​កម្រិតជីវភាពរ​ស់​នៅ​របស់​កងទ័ព ក៏ដូចជា​ក​ម្រិ​ត៍​ជីវភាព​ស្នូល​របស់​កងទ័ព ។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​លះបង់ ពុះពារ​រាល់​ការលំបាក​គ្រប់បែបយ៉ាង​របស់​កម្លាំង​វរ​ឈរជើង​នៅ​ទិស​ប្រាសាទព្រះវិហារ​នេះ ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រក្សាបាន​សុខសន្តិភាព​រហូតមក ដែល​នេះ​គឺជា​បុព្វហេតុ​ដ៏​ធំធេង​សម្រាប់​ជាតិ និង​មាតុភូមិ​របស់​យើង ។​

​សំភារៈ ថវិកា និង​គ្រឿងឧបភោគ បរិភោគ​ដែល​បាន​យកមក​ផ្តល់ជូន​កងទ័ព​កងវរសេនាតូច​លេខ ៣៩២ រួមមាន ៖អង្ករ​ផ្កា​ខ្ញី​៥០០​គីឡូ​, ប្រហុក ៨០​គីឡូ​, ផ្អក​២០​គីឡូ​, ទឹកដោះគោឆៅ​ផ្អែម ANGKOR MILK ៧០​កេស​, បារី​សេក​២៥០០​កញ្ចប់​, មី​ម៉ា​ម៉ា ៥៤០​កញ្ចប់​, សៀង​០៣​ពី​ដុង​, ទឹក​ផ្លែឈើ​កំប៉ុង​, ត្រីខកំប៉ុង​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ម៉ាស៊ីនបូមទឹក​០១​គ្រឿង​, ម៉ាស៊ីនភ្លើង​០១​គ្រឿង​, ត្រង់​ទី​ន័​រ​០២​គ្រឿង​, ប្រេង​១០០០​លីត្រ ។

ចំពោះ​កងទ័ព​ទាំង ៤៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥០,០០០​រៀល និង​ផ្តល់ជូន​កងវរសេនាតូច​លេខ​៣៩២ ចំនួន ២០,០០០,០០០​រៀល ផងដែរ​៕

ដោយ៖សីហា

ចំនួនអ្នកទស្សនា

    20224217

  • ថ្ងៃនេះ6271
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25741
  • ខែនេះ13551
  • ឆ្នាំនេះ996771
  • សរុប20224217