ព្រៃវែង ៖ នៅ ព្រឹកថ្ងៃទី ១៨ មីនា ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ជើញទៅពិនិត្យ សហគមន៍ទឹកស្អាត អូវី ១០០១ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានបើកកិច្ចប្រជុំពិក្សារកដំណោះស្រាយរួមមួយ ក្នុងគោលបំណង សម្របសម្រួល ដោះស្រាយបញ្ហា ដែលកើតមានឡើងនាពេលកន្លងមក ។
ពិធីចុះត្រួតពិនិត្យនេះមានវត្តមាន ក្រុមការងារសាលាស្រុក អាជ្ញាធរឃុំ ភូមិ ផងដែរ។ ក្នុងការសម្របសម្រួលនេះ លោកលោក ម៉ននី បណ្ឌិត អភិបាលស្រុកបានអនុញ្ញាតឱ្យ លោកប្រធានសហគមន៍ និង បុគ្គលិកទាំងអស់ ឡើងបង្ហាញពីទុក្ខលំបាក បញ្ហាប្រឈមដែលបានជួបក្នុងពេលបំពេញការងារ និង សំណូមពរដល់កិច្ចប្រជុំ បន្ទាប់ពីបានដឹង មើលឃើញនូវបញ្ហា មូលហេតុនៃបញ្ហា ជាលទ្ធផលនៃការសម្របសម្រួលទំនាស់ គឺពួកគាត់ព្រមទទួលយកអនុសាន៍របស់លោក អភិបាលស្រុក និង ចាប់ដៃគ្នា ធ្វើការដើម្បីភាពជោគជ័យរប់សហគមន៍យើង។
ក្រោយពីការប្រជុំ លោកអភិបាល និងក្រុមការងារបានពិនិត្យមើលនូវការផលិត ទឹករបស់សហគមន៍ទឹកស្អាត អូវី ១០០១ ឃុំព្រែកចង្ក្រាន លោកក៏បានសំណូមពរដល់សហគមន៍ត្រូវរួបរួមសាមគ្គីគ្នា កុំបង្កទំនាស់នាំឲ្យមានបញ្ហាក្នុងសកគមន៍ ហើយត្រូវបង្កើនអនាម័យឲ្យបានត្រឹមត្រូវ ផលិតតាមបទដ្ឋានបច្ចេកទេស ស្ដង់ដារ ដើម្បីឲ្យសហគមន៍មានការរីកចម្រើនជាលំដាប់៕
អត្ថបទដោយ៖ លោក សីហា